ម៉េសស៊ី ដែលមានប្រាក់ឈ្នួលជាង៦០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ យល់ព្រមឱ្យគេកាត់ប្រាក់ឈ្នួល ៧០ ភាគរយ ប៉ុន្តែនៅតែបន្តរិះគន់ក្លិប Barcelona

171
ចែករម្លែក

លីអូនែល ម៉េសស៊ី បានវាយបកលើការលើកឡើងថា កីឡាករនៅក្លិប Barcelona សុទ្ធតែអាត្មានិយម និងគ្មានចិត្តមនុស្សធម៌ទាល់តែសោះក្នុងការឆ្លើយតបរបស់ពួកគេចំពោះវិបត្តិជំងឺកូរ៉ូណា ដោយស្នើទៅក្រុមប្រឹក្សាភិបាលក្លិបនិងសន្យាទទួលយកការកាត់ប្រាក់ខែបន្ថែមទៀតដើម្បីឱ្យបុគ្គលិកដទៃទៀតបានទទួលប្រាក់ខែពេញគ្រប់គ្នា។

ម៉េសស៊ីបានប្រើប្រាស់គណនី Instagram របស់ខ្លួនកាលពីថ្ងៃចន្ទទី៣០មីនាដើម្បីបញ្ជាក់ថា កីឡាករ Barcelona ទាំងអស់នឹងទទួលយកការកាត់ប្រាក់ខែ ៧០ ភាគរយអំឡុងស្ថានភាពគ្រាអាសន្ននៅអេស្ប៉ាញ។ ដំណឹងនេះលេចឡើងក្រោយលេចឮថាកីឡាករស៊ីប្រាក់ខែខ្ពស់បំផុតរបស់ Barcelona រូបនេះជាមនុស្សតែម្នាក់គត់ដែលជំទាស់នឹងការកាត់ប្រាក់ខែកាលពីសប្តាហ៍មុន។

និយាយអំពីអ្វីដែលហាក់ដូចជាក្រុមអ្នកមានបុណ្យទាំងមូលមិនសូវសប្បាយចិត្តនោះ ប្រធានក្រុម Barcelona បានបន្តលើកឡើងទៀតថា សមាជិកមួយចំនួននៅក្នុងក្រុមប្រឹក្សាភិបាលបានព្យាយាមធ្វើឱ្យកីឡាករមើលទៅជាមនុស្សអាក្រក់។

ម៉េសស៊ីសរសេរថា “មិនដែលចប់សោះរឿងភ្ញាក់ផ្អើលចំពោះពួកយើងពីក្នុងក្លិបមួយនេះ។ មានអ្នកខ្លះព្យាយាមដាក់យើងនៅក្នុងកែវខ្សាច់ បន្ថែមសម្ពាធពីលើពួកយើងឱ្យធ្វើអ្វីដែលពួកយើងតែងតែបម្រុងនឹងធ្វើ។ ពិតណាស់ បើយើងរង់ចាំបីបួនថ្ងៃ នោះក៏ព្រោះតែយើងកំពុងរករូបមន្តដើម្បីជួយក្លិបនិងបុគ្គលិករបស់ក្លិបនៅក្នុងគ្រាលំបាកបែបនេះ”។

អេស្ប៉ាញនៅតែបន្តបិទប្រទេសរហូតដល់ថ្ងៃទី១១មេសា ដោយមានអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន ៧.៣៤០ នាក់ និង ខេត្តកាតាឡូនីរបស់ក្លិប Barcelona មានអ្នកស្លាប់ ១.៤១០ នាក់៕ ដោយ៖ កញ្ញាដាលីស

ម៉េសស៊ីយល់ព្រមឱ្យគេកាត់ប្រាក់ឈ្នួលរបស់ខ្លួន ៧០ ភាគរយ