ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចាត់ទុក​ខ្សែប្រយុទ្ធ វី​ច​ទ័​រ អូ​ស៊ីម​ហិន របស់​ក្លិប Lille គឺជា​គោលដៅ​ផ្ទេរ​កំពូល​

146
ចែករម្លែក

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) គ្រូបង្វឹក​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បានចាត់ទុក​ខ្សែប្រយុទ្ធ វី​ច​ទ័​រ អូ​ស៊ីម​ហិន (Victor Osimhen) ជា​អាទិភាព​ផ្ទេរ​នៅ រដូវក្តៅ​នេះ​។​
​ ​
​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀម​ប្រជែង​ជាមួយ​ក្លិប Real Madrid ដើម្បី​ផ្ទេរ​កីឡាករ​វ័យ​២១​ឆ្នាំ រូបនេះ​។
​ ​
អូ​ស៊ីម​ហិន ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​នៅ​រដូវ​កាល​នេះ ដោយ​រកបាន​១៧​គ្រាប់​ក្នុងការបង្ហាញមុខ​៣៥​លើក​នៅ​ក្របខ័ណ្ឌ Ligue 1 ។​
​ ​
អូ​ស៊ីម​ហិន ដែលជា​មិត្ត​រួម​ក្រុម​របស់​កីឡាករ អូ​ឌី​យ៉ុង អ៊ី​ហ្គា​ឡូ (Odion Ighalo) នៅ​ជាមួយ​មិត្តរួម​ជាតិ នី​ហ្សេ​រី​យ៉ា ដែល​ធ្លាប់​លេង​ឲ្យ​ជម្រើសជាតិ​៩​លើក​និង​រកបាន​៤​គ្រាប់​។​
​ ​
ក្លឹប​យូ​ណាយ​ធី​ត​ក៏បាន​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ អ៊ី​ហ្គា​ឡូ ក្នុងតម្លៃ​១៥​លាន​ផោន​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​កិច្ចព្រមព្រៀង​ខ្ចី​ជើង​នឹង​ចប់​នៅ​ថ្ងៃទី​៣១​ខែឧសភា​។​
​ ​
កិច្ចព្រមព្រៀង​ខ្ចី​ជើង​បណ្តោះអាសន្ន​របស់ អ៊ី​ហ្គា​ឡូ គ្រោង​នឹង​ចប់​មុន​មួយខែ​ឆាប់​ជាង​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ភាគច្រើនបំផុត​។​
​ ​
យូ​ណាយ​ធី​ត​ប្រហែលជា​ត្រូវ​ចរចា​ពន្យារ​កិច្ចសន្យាខ្ចី​ជើង​ជាមួយ​ក្លឹប​ចិន ប្រសិនបើ​ក្របខ័ណ្ឌព្រី​មី​ញ៉េ​លី​ក​ត្រូវ​ផ្អាក​រហូតដល់​ដំណាច់​ខែមេសា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ វី​ច​ទ័​រ អូ​ស៊ីម​ហិន (Victor Osimhen)