ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផ្អាក​ការតាមប្រមាញ់​ខ្សែការពារ​ស្លាប​ឆ្វេង​ថ្មី ខណៈ​ត្រៀម​ផ្តល់ឱកាស ឲ្យ ប្រ៊ែ​ន​ឌិន វី​លលៀម​

165
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​លែង​ស្វែងរក​ខ្សែការពារ​ថ្មី​ទៀតហើយ​បន្ទាប់ពី​មើលឃើញ សមត្ថភាព​របស់​កីឡាករ ប្រ៊ែ​ន​ឌិន វី​លលៀម (Brandon Williams)​។​
​ ​
​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​កំពុង​ធ្វើ​បានល្អ​នៅ​រដូវ​កាល​នេះ មុនពេល​សកម្មភាព​ប្រកួត​ទាំងអស់ ត្រូវបាន​ផ្អាក​ដោយសារ​បារម្ភ​ពី​វីរុស​កូ​រ៉ូ​ណា​។ ប្រភព​នៅ​ពហុ​កីឡដ្ឋាន Old Trafford បាន និយាយថា “​អ្នកចាត់ការ​បាន​ប្រាប់ ប្រ៊ែ​ន​ឌិន ឲ្យ​បន្តធ្វើ​អ្វីដែល​ខ្លួន​កំពុង​ធ្វើ ដើម្បី​រក្សា​ទម្រង់​លេង របស់ខ្លួន​។ ស្របពេល​ជាមួយគ្នា​នោះដែរ លោក អូ​ឡេ​បាន​ឈប់​ស្វែងរក​ខ្សែការពារ​ស្លាប​ឆ្វេង​ថ្មី ម្នាក់ទៀត​។​កីឡាករ ប្រ៊ែ​ន​ឌិន បានធ្វើ​គ្រប់គ្រាន់​ហើយ​។​
​ ​
​វី​លលៀម បាន​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់ ចាប់តាំងពី​មានឱកាស​ចូល​ក្រុម​ជម្រើស​របស់លោក សូល​ស្យែ​រ នៅ​រដូវ​កាល​នេះ​។ កីឡាករ​រូបនេះ​បាន​ក្លាយជា​កីឡាករ​ដ៏​ពេញនិយម​នៅ ពហុ​កីឡដ្ឋាន Old Trafford ហើយ​សមត្ថភាព​នេះ​បានធ្វើ​ឲ្យ​កីឡាករ លូក ស (Luke Shaw) បាត់បង់​ឱកាស​បង្ហាញ​មុខ​ច្រើនលើកច្រើនសា​។​
​ ​
​តាម​ព័ត៌មាន​ថា វី​លលៀម បាន​ចរចា​ជាមួយ​លោក សូល​ស្យែ​រ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​ជុំវិញ អនាគត​របស់ខ្លួន​។ កីឡាករ​វ័យក្មេង​អង់គ្លេស​រូបនេះ​ត្រូវ​ប្រាប់ថា នឹងមិន​ត្រូវដាក់​ឲ្យ​លេង​ខ្ចី ជើង​នោះទេ ហើយ​យូ​ណាយ​ធី​ត​ក៏​មិន​ចង់បាន​ខ្សែការពារ​ថ្មី​ដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ប្រ៊ែ​ន​ឌិន វី​លលៀម (Brandon Williams)