ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បើក​ការចរចា​ជាមួយ ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល ខណៈ​ក្លិប ថូ​តិ​ន​ហេម ទាមទារ​៥០​លាន​ផោន​

1030
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​បើក​ការចរចា​ដើម្បី​ផ្ទេរ​ខ្សែការពារ ថូ​បី អាល​ដឺ​វ៉េ​រ៉េ​ល (Toby Alderweireld) របស់​ក្លិប ថូ​តិ​ន​ហេម​(Tottenham )​។​

​កីឡាករ​វ័យ​២៩​ឆ្នាំ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​នឹង​ចប់​កិច្ចសន្យា​នៅ​ដំណាច់​រដូវ​កាល​ក្រោយ ហើយ​រហូត​មកទល់ពេលនេះ​មិនទាន់​ទទួលយក​កិច្ចសន្យា​ថ្មី​នៅឡើយ​ទេ​។​
​ ​
​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)​មានបំណង​លះបង់​ខ្សែការពារ​កណ្តាល រូបនេះ ក្នុង​កិច្ចប្រឹងប្រែង​ពង្រឹង​ផ្នែក​ផ្សេង​នៃ​ក្រុម​ជម្រើស​របស់លោក​។​
​ ​
​ក្លិប Tottenham ដាក់​តម្លៃ​ជាង​៥០​លាន​ផោន​សម្រាប់ Alderweireld ហើយនឹង​ពិចារណ សំណើ​ស្រដៀង​គ្នា​សម្រាប់​កីឡាករ ឌែ​ន​នី រ៉ូ​ស (Danny Rose) និង​ម៉ូ​សា ដេ​ម​បេ​ឡេ (Mousa Dembele) ផងដែរ​។​

​ក្លិប Tottenham ចាប់អារម្មណ៍​នឹង​កីឡាករ Matthisjs de Light របស់​ក្លឹប Ajax ប៉ុន្តែ​ត្រូវ ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ពី​ក្លិប​ធំៗ​នៅ​តំបន់​អឺរ៉ុប​។​
​ ​
​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) គ្រូបង្វឹក​របស់​យូ​ណ​យ​ធី​ត​មិនសូវមាន​ជំនឿ​លើ​ប្រព័ន្ធ ការពារ​របស់លោក​ទេ ហើយ​ចង់​ពង្រឹង​ខ្សែការពារ​របស់​លោ​កឡើ​ង​វិញ​។​
​ ​
​ការផ្តោត​គោលដៅ​លើ អាល​ដឺ​វ៉េ​រ៉េ​ល ធ្វើ​ឲ្យ​មាន​ចម្ងល់​ជុំវិញ​អនាគត​របស់ អេ​រិ​ក បៃ​លី (Eric Bailly) ហ្វីល ចូ​ន (Phil Jones) និង វិក​ទ័​រ លីន​ដេ​ឡូ​ហ្វ (Victor Lindelof) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ ថូ​បី អាល​ដឺ​វ៉េ​រ៉េ​ល (Toby Alderweireld)