ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នឹង​ប្រជែង​គ្នា ដើម្បី​ផ្ទេរ ឃី​លៀន អឹម​បា​ប៉េ របស់​ក្លិប PSG

906
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀមខ្លួន​ប្រជែង​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ក្លិប​រៀល​ម៉ា​ឌ្រី​ត ដើម្បី​ផ្ទេរ​កីឡាករ​បារាំង ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ។​
​ ​
​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ខ្ចី​ជើង​កាលពី​រដូវ​កាល​មុន​នៅ​ក្លឹប Paris Saint Germain មុនពេល​ផ្ទេរ​ជា​ផ្លូវការ​ពី​ក្លិប ម៉ូ​ណា​កូ​(Monaco) ក្នុងតម្លៃ​១៦៦​លាន​ផោន កាលពី​រដូវក្តៅ​។​
​ ​
​ប៉ុន្តែ​បន្ទាប់ពី​បាន​ចំណាយ​ប្រាក់​១៩៨​លាន​ផោន​លើ​កីឡា​ករនី​ម៉ា (Neymar) កាលពី​ឆ្នាំមុន ក្លិប PSG កំពុង​ត្រូវបាន​ស៊ើបអង្កេត​ជុំវិញ​ការចំណាយ​ប្រាក់​ប្រកបដោយ​យុត្តិធម៌ ហើយ​អាច​ប្រឈម មុខ​នឹង​ការដកចេញ​មិន​ឲ្យ​ចូលរួម​ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ព្រមទាំង​ការពិន័យ​ប្រាក់​ច្រើន សន្ធឹកសន្ធាប់​ផងដែរ ប្រសិនបើ​រកឃើញ​កំហុស​។​
​ ​
ក្លិប​យូ​ណាយ​ធី​ត​កំពុង​តាមមើល​ផលវិបាក​ដែល​អាចមាន​ចំពោះ​កិច្ចព្រមព្រៀង​របស់​ក្លិប PSG ជាមួយ Monaco និង​បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​កីឡាករ អឹម​បា​ប៉េ​។​
​ ​
​ចំណែក​ក្លិប​ស៊ី​ធី​វិញ​ក៏បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ចង់បាន​ខ្សែប្រយុទ្ធ​រូបនេះ ដែល​ក្លាយជា​កីឡាករ​វ័យក្មេង​របស់​បារាំង​ដំបូង​គេ រកបាន​គ្រាប់​បាល់ នៅ​វើ​ល​ខាប់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ប៉េ​រូ​កាលពី​សប្តាហ៍​មុន​។ លោក ហ្គា​ឌី​អូ​ឡា ចង់បាន​កីឡាករ​រូបនេះ​មក​ចូលរួម​ជាមួយ​ក្រុម​លើក​ពាន​ជើងឯក​ព្រី​មី​ញ៉េ​លី​ក​របស់លោក​។​
​ ​
​យូ​ណាយ​ធី​ត​ត្រៀម​យក​ខ្សែបម្រើ​ស្លាប អែន​ថូ​នី ម៉ា​សល (Anthony Martial) ធ្វើជា​ផ្នែក​មួយ​នៃ ការ​ដោះ ហើយ​យូ​ណាយ​ធី​ត​វាយតម្លៃ ម៉ា​សល ប្រហែល​៨០​លាន​ផោន​។​
​ ​
​មានន័យថា យូ​ណាយ​ធី​ត​នឹងត្រូវ​ចំណាយ​ត្រឹមតែ​៨៦​លាន​ផោន​ទៀត​ប៉ុណ្ណោះ ដើម្បី​សម្រេច​កិច្ច ព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe)