ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចង់បាន ជ័រ​ដាន ភី​ក​ហ្វ​ដ មក​ជំនួស ដេវីដ ដឺ ហ្គៀ​

1227
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មាន​គម្រោង​ដាក់សំណើ​៦០​លាន​ផោន ដើម្បី​ផ្ទេរ​អ្នកចាំទី ជ័រ​ដាន ភី​ក​ហ្វ​ដ (Jordan Pickford) របស់​ក្លឹប Everton ។​
​ ​
​ក្រុម​បិសាច​ក្រហម​កំពុង​តាមដាន​ទី​ផ្សាយ​ទិញដូរ​កីឡាករ ខណៈពេល​អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David de Gea) ឈានដល់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​នៅ​ពហុកីឡាដ្ឋាន Old Trafford ។​

​ដឺ ហ្គៀ អាច​នឹង​ដើរ​ចេញពី​ក្លឹប​នេះ​ដោយ​ឥត​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​២០២០​នេះ មានន័យថា យូ​ណាយ​ធី​ត​ឆាប់ៗ​នេះ​នឹង​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​ក្នុងការ​រក្សាទុក​កីឡាករ​រូបនេះ​ឬក៏​ត្រូវ​លក់​ចេញ​មុនពេល​អ្នកចាំទី​រូបនេះ​ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន​។​
​ ​
​ប្រសិនបើ ដឺ ហ្គៀ សម្រេចចិត្ត​ចាកចេញ​ទៅ​កន្លែង​ផ្សេង ក្រុម​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) នឹង​ងាក​ទៅរក​អ្នកចាំទី​លេខ​១​របស់​អង់គ្លេស ភី​ក​ហ្វ​ដ មក​ជំនួស​តំណែង​នេះ​។​
​ ​
​គេ​ជឿថា យូ​ណាយ​ធី​ត​ពេញចិត្ត​នឹង ភី​ក​ហ្វ​ដ យូរ​មកហើយ ស្របពេល​លោក ម៉ូ​រី​ញ៉ូ កត់សម្គាល់ឃើញ​ពី​សមត្ថភាព​របស់​អ្នកចាំទី​រូបនេះ ដែល​អាច​លេង​ចេញពី​តំបន់​ការពារ ប្រកបដោយ​ទំនុកចិត្ត​។​
​ ​
​អ្នកចាំទី​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លឹប Everton ក្នុងតម្លៃ​៣០​លាន​ផោន​កាលពី​ខែ មិថុនា​ឆ្នាំ​២០១៧ បន្ទាប់ពី​ក្លឹប Sunderland ធ្លាក់​ចេញពី​ក្របខណ្ឌ​កំពូល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ជ័រ​ដាន ភី​ក​ហ្វ​ដ (Jordan Pickford) និង​អ្ន​ចាំទី ដេវីដ ដឺ ហ្គៀ (David de Gea)​