ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​អាច​បង្ខំចិត្ត​បំបែក​ឯតទគ្គ​កម្ម ដើម្បី​ផ្ទេរ​ខ្សែការពារ ម៉ា​ក្វា​យ​អ័​រ​

446
ចែករម្លែក

​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​អាច​បង្ខំចិត្ត ដើម្បី​ធ្វើ​ឲ្យ​ខ្សែការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ក្លាយជា​ខ្សែការពារ​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី ត្រៀម​ដាក់សំណើ​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​។​
​ ​
​បច្ចុប្បន្ន វើ​ហ្គី​ល វ៉ាន​ឌិ​ក (Virgil van Dijk) រក្សា​ឯតទគ្គ​កម្ម​ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន ថ្លៃ​ជាងគេ​បំផុត បន្ទាប់ពី​ក្លិប​លី​វឺ​ភូ​ល​( Liverpool) ផ្ទេរ​ពី​ក្លិប សាវ​ហេម​តុ​ន (Southampton) ក្នុងតម្លៃ​៧៥​លាន​ផោន​កាលពី​ខែមករា​ឆ្នាំ ២០១៨​។​
​ ​
​គេ​រំពឹងថា ក្លិប​ស៊ី​ធី​នឹង​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់ខ្លួន មុនពេល​ចាប់ផ្តើម​រដូវ​កាល​បន្ទាប់ ស្របពេល​កីឡាករ នី​កូ​ឡាស អូ​តា​ម៉េ​ន​ឌី (Nicolas Otamendi) ទំនងជា​ចាកចេញ ពី​ពហុ​កីឡដ្ឋាន Etihad Stadium ។​
​ ​
​ស៊ី​ធី​គ្រោង​នឹង​នាំយក ម៉ា​ក្វា​យ​អ័​រ ដែលមាន​វ័យ​២៦​ឆ្នាំ ប៉ុន្តែ​ក្លិប​លៃ​សេ​ស្ទ័​រ ( Leicester) មាន​ភាពស្ទាក់ស្ទើរ​មិន​ចង់​លក់ ហើយ​ប្រហែលជា​ទាមទារ​ច្រើន​ដល់ ៩០​លាន​ផោ​នេ​ឯណោះ​។​
​ ​
​ក្លិប Leicester បាន​ចំណាយ​ត្រឹមតែ​១៧​លាន​ផោន​ប៉ុណ្ណោះ នៅពេល​ពួកគេ​នាំយក ម៉ា​ក្វា​យ​អ័​រ ពី​ពហុ​កីឡដ្ឋាន KCOM Stadium កាលពី​ពីរ​ឆ្នាំ​កន្លងទៅ ប៉ុន្តែ​តម្លៃ​ខ្លួន កីឡាករ​រូបនេះ បាន​កើនឡើង​ខ្ពស់កប់ពពក បន្ទាប់ពី​យុទ្ធនាការ​វើ​ល​ខាប់​ជាមួយ ក្រុម​អង់គ្លេស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​