ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែការពារ ដា​នី​ឡូ ក្នុងតម្លៃ​២៦​លាន​ផោន​

1111
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បានបញ្ជាក់​ពី​ការចុះ​សន្យា​ផ្ទេរ​កីឡាករ​ប្រេ​ស៊ី​ល ដា​នី ឡូ (Danilo) ពី​ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid) ក្នុងតម្លៃ​២៦​លាន​ផោន​។
​ ​
​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​៥​ឆ្នាំ ខណៈ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ពង្រឹង​បន្ថែម​តំបន់​ការពារ បន្ទាប់ពី​ការមកដល់​របស់​កីឡាករ ខាយ វ៉ក​ឃ័​រ (Kyle Walker) ពី​ក្លិប Tottenham កាលពី​សប្តាហ៍​មុន​។
​ ​
​បន្ទាប់ពី​យល់ព្រម​លក្ខ​ខណ្ឌ​ផ្ទាល់ខ្លួន​និង​ឆ្លងកាត់​ការពិនិត្យ​សុខភាព​ដោយ​ជោគជ័យ ដា​នី​ឡូ បាន​ប្រាប់​គេហទំព័រ​ក្លឹប​ថា “​ខ្ញុំ​សប្បាយចិត្ត​មែនទែន ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​”​។​
​ ​
​ដា​នី​លូ បាន​និយាយថា “​មាន​ក្លឹប​ច្រើន​ចាប់អារម្មណ៍ ប៉ុន្តែ​មហិច្ឆតា​របស់ខ្ញុំ​ចង់​លេង​ជាមួយ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា​។ ភ្លាមៗ​បន្ទាប់ពី​ខ្ញុំ​បានដឹង​ពី​ចំណាប់អារម្មណ៍​នេះ ខ្ញុំ​ចង់​ក្លាយជា​កីឡាករ​ស៊ី​ធី​ភ្លាម​តែម្តង​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ស៊ី​ធី​ស្ថិតក្នុង​ដំណើរ​កម្តៅ​សាច់ដុំ​នៅ​អា​មេរ​រិ​ក ដោយ​ប្រកួត​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​ទីក្រុង Houston ៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែការពារ ដា​នី​ឡូ (Danilo)