ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​មានការ​ភ្ញាក់ផ្អើល​នៅពេល​ដឹងថា ក្លិប Liverpool ចូលរួម​ដាក់​លិខិត​រារាំង​ខ្លួន មិន​ឲ្យ​ចូលរួម​ការប្រកួត​ឆេ​ម​ពាន​លី​ក

181
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​មានការ​ភ្ញាក់ផ្អើល​ដែល​ក្លិប Liverpool នៅពេល​ដឹងថា ក្លឹប​Liverpool​មាន ការពាក់ព័ន្ធ​ក្នុងការ​រារាំង​ពួកគេ​មិន​ឲ្យ​បាន​លេង​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ​។
​ ​
ស៊ី​ធី ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​នៅ​អឺរ៉ុប​រយៈពេល​ពីរ​ឆ្នាំ បន្ទាប់ពី UEFA រកឃើញ​កំហុស​ធ្ងន់ធ្ងរ​របស់​ពួកគេ​ដែល​បាន​រំលោភ​លើក​លក្ខខណ្ឌ​ចំណាយហិរញ្ញវត្ថុ​ដោយ​យុត្តិធម៌​។​
​ ​
ក្លិប​ស៊ី​ធី​មិន​បដិសេធថា មិនបាន​ធ្វើ​អ្វី​ខុស​នោះទេ ហើយ​បាន​ឧទ្ធរណ៍​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ចំពោះ​បម្រាម​នេះ​។​
​ ​
ប៉ុន្តែ​ក្លិប​ផ្សេងៗ​ទៀត​ក្នុងចំណោម​ក្លឹប​កំពូល​ទាំង​១០ លើកលែងតែ​ក្លឹប Sheffiled United តាម​សេចក្តីរាយការណ៍​ថា បាន​សរសេរ​លិខិត​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ឲ្យ​រារាំង​ក្រុម​ស៊ី​ធី មិន​ឲ្យ​ចូលរួម​ការប្រកួត​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​ស្របពេល​ឧទ្ធរណ៍​របស់​ពួកគេ​កំពុងដំណើរការ​។​
​ ​
​ក្លិប Liverpool Manchester United Arsenal សុទ្ធតែ​បារម្ភ​ខ្លាច​ក្លិប​ស៊ី​ធី​រួច​ផុតពី​ទណ្ឌកម្មស្របពេល​ការសម្រេច​អាច​នឹងត្រូវ​ពន្យារពេល​ដោយសារតែ​ការ​រាលដាល​ជំងឺ​កូ​រ៉ូ​ណា​នោះ​វា អាច​នឹងធ្វើ​ឲ្យ​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)​អាច​ប្រកួតប្រជែង​នៅក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ​។​
​ ​
បច្ចុប្បន្ន ស៊ី​ធី​ឈរ​នៅ​លេខ​រៀង​ទី​២​នៅលើ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ហើយ​គេ​ជឿថា​ក្លិប​ឈរ នៅ​លេខ​រៀង​ក្រោម​ពួកគេ​ចង់​មក​ជំនួស​ពួកគេ​នៅ​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា គ្រូបង្វឹក​ក្រុម​ស៊ី​ធី (Pep Guardiola)