ម្ចាស់​ចូលដេក​បន្ទប់​ខាងក្នុង ចោរ​ចង​ទ្វារ​ជាប់​ពី​ក្រៅ កាត់​សោ​-​ក លួច​ម៉ូតូ​ទៅ​បាត់​

648
ចែករម្លែក
  • 17
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: ម៉ូតូ​សេ​១២៥ មួយគ្រឿង សេរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GQ-8053 ត្រូវបាន​ចោរលួច​កាត់​សោ​-​ក យកទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈដែល​ម្ចាស់​ចូលដេក​សម្រាក​ក្នុង​បន្ទប់ ចោរ​ចង​ទ្វារ​ជាប់​ពី​ខាងក្រៅ ហើយ​ធ្វើ​សកម្មភាព​កាត់​សោរ​បង សោ​ចាក់​ម៉ូតូ អូស​យក​បាត់ ទម្រាំ​ដឹងខ្លួន​បាត់ស្រមោល កាលពី​វេលា​ម៉ោង​៤​និង​៣០​ម​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័​យ្ចា​ស់បាន​ត្រឹម​កាន់ កូនសោ​ទៅប្តឹង​សមត្ថកិច្ច​។​

​ជនរងគ្រោះ​ជា​ម្នាក់​ម៉ូតូ ឈ្មោះ ជុំ ឃីម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ​ផ្ទះកើតហេតុ​។​

​តាម​សម្តី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ម៉ូតូ​របស់ខ្លួន រាល់​យប់​ចត​ដាក់ ចាក់សោ​ត្រឹមត្រូវ នៅ​បន្ទាប់​ខាងក្រៅ ហើយ​ចូល​សម្រាក​នៅ​បន្ទប់​ក្នុង​មួយទៀត ហើយ​នៅ​យប់កើតហេតុ ដឹងខ្លួន​នៅវេលា​ម៉ោង​៣​ទៀបភ្លឺ ម៉ូតូ ទ្វាររបង នៅ​បិទ ជាធម្មតា ស្រាប់តែ​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៤ នេះ​ងើប​ចេញមក​បើកទ្វារ​មិន​រួច ដោយ​ជនសង្ស័យ​ចង​ទ្វារ​ជាប់​ពី​ក្រៅ ទើប​ស្រែកហៅ​ឲ្យ​គេ​ជួយ​កាត់ ស្រាយចំណង​ទ្វារ ចេញមក ស្រាប់តែ​បាត់​ម៉ូតូ ទ្វាររបង​ផ្ទះ​ត្រូវបាន​ជនសង្ស័យ​កាត់​សោ​អស់ ទើប​ដឹងថា ជនសង្ស័យ​ធ្វើ​សកម្មភាព​កាត់​សោ លួច​ម៉ូតូ​។​

​ក្រោយពី​កើតមាន​ចោរកម្ម​នៅផ្ទះ​របស់ខ្លួន កាន់​សម្ភារៈ​បន្សល់ទុក ស្លាក​ស្លាម យកទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ឲ្យ​ជួយ​អន្តរាគមន៍ ស្រាវជ្រាវ​មុខសញ្ញា​លួច​ខាងលើ​៕