ម្យ៉ាងដែរ​! ម្ចាស់​សត្វ​ចិញ្ចឹម​តុបតែង​ឆ្មា​ឱ្យ​ស្រដៀង​ប្រធានាធិបតី ត្រាំ

209
ចែករម្លែក

​ខណៈ​ពិភពលោក​ទាំងមូល​កំពុង​តែ​ជ្រួលច្របល់​និង​ភ័យខ្លាច​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ ហើយ​តាមដាន​ជាប់​រាល់​ព័ត៌មាន​ស្ដីពី​ការឆ្លង​រាលដាល​វីរុស​នេះ ម្ចាស់​សត្វ​ចិញ្ចឹម​មួយចំនួន​បែរជាយក​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ដូ​ណា​ល់ ត្រាំ មកលេង សើច​ដើម្បី​បន្លប់​ទុក្ខព្រួយ​ទៅវិញ​។​
​ ​
តាមរយៈ​រូបភាព​ទាំងនេះ ម្ចាស់​ឆ្មា​មួយចំនួន​នៅ​សហរដ្ឋ​អាម៉េរិក ជា​ប្រទេស​ដែលមាន​ករណី ឆ្លង​វីរុស​កូ​រ៉ូ​ណា យ៉ាងច្រើន​គួរឱ្យ​ភ័យខ្លាច​បាន​តុបតែង​ខ្លួន​ឆ្មា​របស់ខ្លួន​ដូចជា​លេង​ម៉ូត​សក់ និង​ពាក់​ក្រវាត់ក​ដើម្បីឱ្យ​មើលទៅ​ស្រដៀង​លោក ដូ​ណា​ល់ ត្រាំ ក្នុងន័យ​លេងសើច​។​
​ ​
ទំនោរ ឬ trend ថ្មី​តាម​បណ្ដាញ​អ៊ីនធឺណិត​ដែល​ធ្លាប់​ល្បី​ម្ដង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ ទទួល បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាថ្មី​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ខណៈ​មនុស្ស រក​វិធី​បន្លប់​ទុក្ខព្រួយ​ដោយសារ​វីរុស​កូ​រ៉ូ​ណា​៕ ប្រែ​សម្រួលៈ​ខុម