យកប៊ីដុងសាំងទៅដាក់ក្បែរជើង ក្រានដាំបាយបណ្តាលឲ្យឆេះរបួសមនុស្ស២នាក់

82
ចែករម្លែក

ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់រងរបួសធ្ងន់និងស្ត្រីម្នាក់ទៀតរងរបួសស្រាល ដោយសារភ្លើងជើងក្រានឆាបទៅឆេះប៊ីដុងសាំង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះទាំង២នាកមាន១-ឈ្មោះគីម សៀក ភេទស្រី អាយុ៣០ឆ្នាំ របួសស្រាល
២-សោម សុផាន់នី ភេទប្រុស អាយុ១២ ឆ្នាំ របួសធ្ងន់ ។ អ្នកទាំង២ រស់នៅភូមិ ឃំុ កើតហេតុខាងលើ ។ ក្រោយពេលកើតហេតុត្រូវបានគេបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពព្រៃគ្រី ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថាមូលហេតុ ដោយសារជនរងគ្រោះយកប៊ី
ដុងប្រេងសាំងទៅដាក់នៅជិតភ្លើងជើងក្រានក៏បណ្ដាលឱ្យឆាបឆេះតែម្ដង៕/B