យក​កាំភ្លើង​ភ្ជង់​គ្រូ គំរាម​ឱ្យ​ឱនក្បាល​ចុះ ចុងក្រោយ​ឆ្លើយថា​ធ្វើ​លេង​

1469
ចែករម្លែក
  • 1
    Share

យុវជនឈាមរាវ​អាយុ ១៥ ឆ្នាំ​ម្នាក់ បាន​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​ដល់​ទៅ ៥ ឆ្នាំ បន្ទាប់ពី​យក​កាំភ្លើង​ភ្ជង់​ក្បាល​គ្រូ​របស់ខ្លួន ហើយ​ស្រែក​គំរាមថា “​ឱនក្បាល​ចុះ​!” ដែល​ហាក់​បម្រុង​ប្រហារជីវិត​គ្រូ​រូបនោះ​អញ្ចឹង​។​

​យុវជន ដែល​គេ​មិនអាច​បញ្ចេញ​ឈ្មោះ​បាន​ដោយសារ​ហេតុផល​ផ្លូវច្បាប់​ខាងលើនេះ បាន​ចូលខ្លួន​សារភាព​នៅ​ចំពោះមុខ​ចៅក្រម​ក្នុងប្រទេស​បារាំង កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍ កន្លងទៅ ក្រោយពី​ហេតុការណ៍​ដ៏​តក់ស្លុត​នោះ​។​

​គួររំឭកថា នៅ​ម៉ោង ១០ លើស​បន្តិច​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែតុលា យុវជន​ខាងលើ និង​មិត្តភក្តិ​មួយក្រុម​បាន​សម្រុកចូល​ថ្នាក់រៀន​មួយ​ដែល​អ្នកគ្រូ​រងគ្រោះ​កំពុង​កែ​សន្លឹក​កិច្ចការ​សិស្ស​នៅ​វិទ្យាល័យ​ប្រង់​លី (Branly High School) ស្ថិតក្នុង​សង្កាត់​គ្រើ​តេ (Creteil) ជាយក្រុង​ប៉ារីស ប្រទេស​បារាំង​។​

​គេ​ស្តាប់ឮ​យុវជន​ទាំងនោះ​សើច​ខ្ទប់មាត់ នៅពេល​អ្នកគ្រូ​ម្ញូ​ប​ភ្នែក​រូបនោះ​ស្ងប់ស្ងាត់ ហើយ​ធ្វើតាម​ការស្រែក​គំរាម​របស់​សិស្ស​ចម្កួត​។ ពេលនោះ​មាន​អ្នក​ថត​ហេតុការណ៍​នេះ ជា​វីដេអូ​ឃ្លី​ប ហើយ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​សុក្រ​។
​ឃ្លី​ប​នេះ​ត្រូវគេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល និង​ផ្ទុះ​កំហឹង​ទូទាំងប្រទេស​។ ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​បញ្ជា​ឱ្យ​ក្រសួងមហាផ្ទៃ​ចាត់ “​រាល់​វិធានការ​ចាំបាច់​ដើម្បី​ផ្តន្ទាទោស​ជនល្មើស ហើយ​ទង្វើ​បែបនេះ​ត្រូវតែ​ហាមឃាត់​មិនឱ្យ​កើតមាន​នៅតាម​សាលារៀន​ជា​ខា​ច់​ខាត​”​។​

​សូមបញ្ជាក់ថា យុវជន​រូបនេះ​បាន​ចូលខ្លួន​សារភាព​កំហុស​ជាមួយ​ឪពុក​នៅ​ស្ថានីយ​ប៉ូលិស ក្រោយពី​អ្នកគ្រូ​ប្តឹង​។ នៅ​ចំពោះមុខ​សមត្ថកិច្ច យុវជន​នេះ​បាន​អះអាងថា តាមពិត​កាំភ្លើង​នោះ​ជា​កាំភ្លើង​ជ័រ ហើយ​ខ្លួន​គ្រាន់តែ​ធ្វើ​លេងសើច​នឹង​អ្នកគ្រូ​ប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណា រឿង​បាន​ធ្លាក់​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​បែបនេះ​ទៅហើយ រូបគេ​ច្បាស់​ជា​ជាប់គុក​មិន​ខាន​។ ដូចនេះ ដើម្បី​ចៀសវាង​កុំ​ឱ្យមាន​បញ្ហា​ធំ សូមកុំ​លេង​ជ្រុល​ដូច​យុវជន​នេះ​ឱ្យសោះ​៕ ប្រែ​សម្រួល​: ខុម