យន្តហោះ​ចម្បាំង​ជប៉ុន​ត្រៀម​បំពាក់​មី​ស៊ី​ល​លឿន​ជាង​សំឡេង ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​កងទ័ពជើងទឹក​ចិន

1194
ចែករម្លែក
  • 218
    Shares

​យន្តហោះ​ចម្បាំង Mitsubishi F-2 របស់​ជប៉ុន​នឹងត្រូវ​បំពាក់​ជាមួយ​មី​ស៊ី​ល​លឿន​ជាង​សំឡេង ដើម្បី​តាម​ឱ្យទាន់​ជាមួយនឹង​អ្វីដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ និយាយថា ជាការ​គំរាមកំហែង​ខ្លាំង​ឡើង បង្កឡើង​ដោយ​កងទ័ពជើងទឹក​ចិន​។ នេះ​បើតាម​ប្រភពព័ត៌មាន​ក្នុងស្រុក​របស់​ជប៉ុន​ធ្វើ​សេចក្តីរាយការណ៍​ដូច្នេះ​។

​កាសែត Yomiuri Shimbun រាយការណ៍​កាលពី​ថ្ងៃទី ១៩ កក្កដា​ថា “​ការណែនាំ​នូវ​មី​ស៊ី​ល​ថ្មី គឺមាន​គោលបំណង​តាមដាន​ឱ្យទាន់​សភាពការណ៍​នូវ​កងទ័ពជើងទឹក​ចិន ដែល​កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​នៅក្នុង​សមុទ្រ​ចិន​ខាងកើត និង ទីកន្លែង​ផ្សេងទៀត​”​។​

​មី​ស៊ី​ល​លឿន​ជាង​សំឡេង XASM-3 នៅ​កំពុង​ស្ថិតក្រោម​ការអភិវឌ្ឍ​នៅឡើយ ប៉ុន្តែ​ក្រុម​អ្នករៀបចំ​ផែនការ​របស់​យោធា​បានស្នើ​នូវ​ប្រភពធនធាន​ហិរញ្ញវត្ថុ​សមល្មម​មួយ​ដើម្បី​ទិញ និង​ផលិត​មី​ស៊ី​ល​ទាំងនោះ​រាប់រយ​ដើម​ក្នុង​ឆ្នាំសារពើពន្ធ ២០១៨​។ មី​ស៊ី​ល​ប្រឆាំង​នាវា​នឹង​ជា​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ដំបូង​គេ ផលិត​ដោយ​ប្រទេស​ជប៉ុន​។ នេះ​បើតាម​កាសែត Yomiuri Shimbun​។ យន្តហោះ F-2 នីមួយៗ នឹង​ដឹក​មី​ស៊ី​ល​ប្រឆាំង​នាវា​ថ្មី ចំនួន ២ ដើម​។

​ការទិញ​មី​ស៊ី​ល​នេះ ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ដើម្បី​បង្កើន​សមត្ថភាព និង​លទ្ធភាព​ដើម្បី​បន្សាប​ការគំរាមកំហែង ដែល​បង្កឡើង​ដោយ​កងទ័ពជើងទឹក​ចិន ដែល​រីកចម្រើន​យ៉ាង​រហ័ស​។ ក្រៅពី​នាវា​ផ្ទុក​យន្តហោះ Liaoning ចិន​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​នូវ​នាវា​ផ្ទុក​យន្តហោះ​មួយគ្រឿង ដែល​ផលិត​ក្នុងស្រុក​កាលពីដើម​ឆ្នាំនេះ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង​ជប៉ុន​នឹងត្រូវ​បំពាក់​ជាមួយ​មី​ស៊ី​ល​ថ្មី​លឿន​ជាង​សំឡេង