យានដ្ឋានជួសជុល រថយន្តធំមួយនៅក្រុង សិរីសោភ័ណមានកំហុសនិងបង្កហានីភ័យ ៖ ត្រូវប្តូរទីតាំង

156
ចែករម្លែក

ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យ:យានដ្ឋានជួសជុល កែច្នៃរថយន្តធំរបស់លោកឆាយ ឈាននៅផ្លូវជាតិលេខ៥ចុះទៅផ្លូវក្រុង ឆ្ពោះទៅក្រុមហ៊ុនទឹកស្អាតខេត្តបន្ទាុយមានជ័យ នាភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណមានកំហុស  ហើយអត់គោរពកិច្ចសន្យា ព្រមទាំងបង្កហានីភ័យច្រើនដល់ពលរដ្ឋជិតខាងនិងបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ។ 

ហេតុនេះ ត្រូវមានជម្រើស២ដើម្បីសម្រេចគឺបើមិនបិទ ក៏ប្តូរទីតាំងដែរ ។

រូបថត ៖  មន្ត្រីមន្ទីរសាធារណការខេត្តបន្ទាយមានជ័យថា យានដ្ឋានជួសជុលរថយន្តធំរបស់លោកឆាយ ឈាននៅក្រុងសិរីសោភ័ណមានកំហុសនិងបង្កហានីភ័យ ៖ ត្រូវប្តូរទីតាំង( រូប៖ ប.ជ័យ)

លោកគង់ ប៊ុនលឿត អនុប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនិងមន្ត្រីជំនាញនៅថ្ងៃទី៣០ខែមីនាបានចុះពិនិត្យ វាយតម្លៃលំអិតបន្ថែមទៀតលើការអនុវត្តកិច្ចសន្យារបស់យានដ្ឋានជួសជុលរថយន្តធំខាងលើ ។

លោកបានបន្តថា បើយោងលទ្ធផលនៃការចុះលើកទី១ កាលពីថ្ងទី២៦ខែមីនាលើយានដ្ឋាននេះ  ហើយរាយការណ៍ជូនលោកគឹម សុវណ្ណ ប្រធានមន្ទិរ គឺលោកប្រធានបានរាយការណ៍ជូនអាជ្ញាធរខេត្តនិងក្រសួង គឺត្រូវបិទយានដ្ឋាននេះទៅហើយ ព្រោះមិនគោរពកិច្ចសន្យារហូតមក។

នេះមិនបូកបញ្ចូលនូវករណីរថយន្តពីកន្លែងនេះបង្កគ្រោះថ្នាក់និងខូចខាតផងទេ ។

រូបថត ៖  មន្ត្រីមន្ទីរសាធារណការខេត្តបន្ទាយមានជ័យថា យានដ្ឋានជួសជុលរថយន្តធំរបស់លោកឆាយ ឈាននៅក្រុងសិរីសោភ័ណមានកំហុសនិងបង្កហានីភ័យ ៖ ត្រូវប្តូរទីតាំង( រូប៖ ប.ជ័យ)

ប៉ុន្តែដើម្បីឲ្យគ្រប់ភាគីទទួលយកបាន ទើបមន្ទិរត្រូវចុះត្រួតពិនិត្យបន្ថែមទៀត ។គឺដើម្បីអោយបានស្មើភាព ច្បាស់លាស ល្អិតល្អន់ មិនលម្អៀងនិងការវាយតម្លៃរលើការអនុវត្តកិច្ចសន្យា ក៏ដូចផលប៉ះពាល់ពីយានដ្ឋានទៅលើពលរដ្ឋនៅជិតខាងជុំវិញ ក៏ដូចជាសាធារណជនឆ្លងកាត់ផង។

ជាលទ្ធផល ការពិនិត្យ វាយតម្លៃជាបន្តបន្ទាប់បានឃើញថា ម្ចាស់យានដ្ឋាននេះមិនគោរពកិច្ចសន្យាឡើយ។ ដូចជាច្បាប់សុំអនុញ្ញាតិជួសជុលរថយន្តធំ តែបានបន្ថែមទៅកែច្នៃ  ហើយមិនរាយការណ៍ដល់ជំនាញឡើយ ។

កិច្ចសន្យាដទៃទៀតក៏គោរពមិនបានដែរ រួមមាន៖ រំលោភនិងប្រើប្រាស់ដីចំណីផ្លូវសម្រាប់ថ្មើរជើង ។មិនគោរពតាមច្បាប់រដ្ឋកំណត់ ដែលមិនដំឡើងតទ្រុង ថែមភ្លៅ ទំហំខុសបទដ្ឋានបច្ចេកទេស។មិនការពារបរិស្ថាន ពិសេសការបង្ហូរប្រេងរំអិលចេញក្រៅ។បន្តរំខានដល់ការរស់នៅរបស់អ្នកជិតខាង។ គ្មានបម្រុងទុកឧបករណ៍សុវត្ថិភាព(ឧបករណ៍ពន្លត់អគ្គីភ័យ)ជាដើម ។

កំហុសនេះមិនមែនលើកទី១ដែរ គឺមានច្រើនលើកមកហើយ  ។

រូបថត ៖  មន្ត្រីមន្ទីរសាធារណការខេត្តបន្ទាយមានជ័យថា យានដ្ឋានជួសជុលរថយន្តធំរបស់លោកឆាយ ឈាននៅក្រុងសិរីសោភ័ណមានកំហុសនិងបង្កហានីភ័យ ៖ ត្រូវប្តូរទីតាំង( រូប៖ ប.ជ័យ)

តទល់នឹងការចោទប្រកាន់នោះ លោកឆាយ ឈាន ម្ចាស់យានដ្ឋានបាននិយាយថា លោកនិងក្រុមជាងសំណូមពរមន្ត្រីជំនាញនិងអាជ្ញាធរកុំបិទយានដ្ឋាននេះ ព្រោះជីវភាព និងការលំបាករបស់ពួកខ្លួននឹងធ្លាក់មកលើជាច្រើនទៀត បើបិទយានដ្ឋាននេះ ។

 លោកសូមសន្យាថា នឹងគោរពកិច្ចមិនឲ្យខុសឆ្គងដូចលើកមុនៗទៀតឡើយ ។

ឬក៏ថា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមជាងបច្ចេកទេសកូនខ្មែរ ក៏ដូចសហគ្រាសធុនតូច សូមមន្ត្រីត្រឹមតែប្តូរទីតាំង ហើយពន្យាពេលរុះរើកន្លែងដល់៦ខែ ។ 

ឯមន្ត្រីជំនាញបានប្រាប់ថា ចំពោះករណីនេះ បើមិនបិទ ក៏ត្រូវផ្អាកសកម្មភាព ។មិនអាចឲ្យបុគ្គលនេះធ្វើផ្គើនម្តងហើយម្តងទៀតនោះដែរ ។

ជាក់ស្តែង ក្រោយការចុះពិនិត្យកាលពីថ្ងទី២៦ខែមីនា  មន្ត្រីឲ្យម្ចាស់យានដ្ឋានផ្អាកសកម្មភាព  ហើយយកឯកសារយានយន្តធំទៅបង្ហាញ មន្ទីរ ។ប៉ុន្តែម្ចាស់យានដ្ឋានមិនបានស្តាប់ មិនអនុវត្តឬសហការជាមួយមន្ទីរឡើយ។ពោលគឺនៅធ្វើសកម្មភាពអាជីវកម្ម ហើយរំខានដល់អ្នកជិតខាងដដែល ។

ចំណែកភាគីជនរងគ្រោះ អ្នកស្រីប្រាក់ សុីណៃ ម្ចាស់បណ្ណាគារបន្ទាយស្រីបានប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី៣០ខែមីនាថា ការគ្រោះថ្នាក់ ផលវិបាកខូចខាតនិងបញ្ហាប្រឈមរបស់អ្នកស្រី របស់រុមគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិនិងរបស់ពលរដ្ឋជិតខាងកើតមានយូរឆ្នាំនិងច្រើនណាស់ពេកហើយដែលបង្កពីយានដ្ឋានលោកឆាយ ឈាននេះ ។ជាងនេះទៅទៀត ម្ចាស់យានដ្ឋាននេះក៏ចេះតែកិច្ចសន្យា និងផ្តិតមេដៃជាច្រើនលើក មានជាមូុយជំនាញសាធារណៈការ , ជាមួយនគរបាលសណ្តាប់ធ្នាប់ .និងជាមួយអាជ្ញាធរដែនដី……… ។

ប៉ុន្តែបុគ្គលនេះ មិនដែលគោរពកិច្ចសន្យាម្តងណាឡើយ។អ្នកស្រីបន្តថា អ្នកស្រីនិងពលរដ្ឋជិតខាងបានយោគយល់ អត់ធ្មត់រហូតរងគ្រោះទាំងខ្លួនឯង ក៏នៅតែម្ចាស់និងក្រុមជាងនៃយានដ្ឋាននោះ  មិនដែលយកភ្នែកមើល ហើយយល់ពីទុក្ខលំបាក បង្កគ្រោះថ្នាក់ របស់ពួកអ្នកស្រីឡើយ ។

ទោះយ៉ាងណា អ្នកស្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដល់មន្ត្រីជំនាញ មន្ត្រីអាជ្ញាធរនិង និងអ្នកពាក់ព័ន្ធដែលបញ្ជូនមន្ត្រីមកពិនិត្យ ស្រាវជ្រាវនិងចាត់វិធានការលើករណីនេះ។

ហេតុនេះ អ្នកស្រីស្នើសុំឲ្យមន្ត្រីជំនាញនិងអាជ្ញាធរ ចាត់ការបិទឬប្តូរទីតាំងយានដ្ឋាននេះនៅពេលនេះតែម្តង មិនអាចពន្យាពេលឡើយ។

អ្នកស្រីបន្ថែមថា នោះមកពីអ្នកស្រីគ្មានជំនឿលើម្ចាស់យានដ្ឋាននេះ ដែលសន្យាខ្យល់ច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនដែលគោរពអនុវត្តសោះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ខែមីនា លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ីលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោកគឹម សុវណ្ណ ប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តបានពិភាក្សាគ្នាថានឹង នៅថ្ងៃទី៣០ខែមីនា នឹងឲ្យមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យ វាយតម្លៃម្តងទៀត លើការអនុវត្តកិច្ចសន្យានិងស្រាវជ្រាវករណីឩប្បត្តិហេតុនៅយានដ្ឋានរបស់ឈ្មោះឆាយ ឈាន ។

សូមរំលឹកកាលពីល្ងាចថ្ងៃទី ២១ខែមីនា ឆ្នាំ២០២០ មានគ្រោះថ្នាក់មួយលើកទៀតដែលបង្កពីរថយន្ដធំ១គ្រឿងដែលទើបជួសជុលនិងកែច្នៃរូចរបស់យានដ្ឋានរបស់ឈ្មោះ  ឆាយ ឈាននេះបានថយទៅបុកចំទ្វារចូលនៃបណ្ណាគារបន្ទាយស្រី បង្ករខូចខាតផ្នែកខាងមុខទ្វារ  កញ្ចក់និងសម្ភារះជាច្រើន និងក៏បានធ្វើឲ្យម្ចាស់បណ្ណាគារនិងបុគ្គលិកភ័យតក់ស្លុត ៕

រូបថត ៖  មន្ត្រីមន្ទីរសាធារណការខេត្តបន្ទាយមានជ័យថា យានដ្ឋានជួសជុលរថយន្តធំរបស់លោកឆាយ ឈាននៅក្រុងសិរីសោភ័ណមានកំហុសនិងបង្កហានីភ័យ ៖ ត្រូវប្តូរទីតាំង( រូប៖ ប.ជ័យ)
រូបថត ៖  មន្ត្រីមន្ទីរសាធារណការខេត្តបន្ទាយមានជ័យថា យានដ្ឋានជួសជុលរថយន្តធំរបស់លោកឆាយ ឈាននៅក្រុងសិរីសោភ័ណមានកំហុសនិងបង្កហានីភ័យ ៖ ត្រូវប្តូរទីតាំង( រូប៖ ប.ជ័យ)