យានអវកាស​ថ្មី​របស់​ចិន វិលត្រឡប់​មក​ផែនដី​វិញ​

336
ចែករម្លែក

​យានអវកាស​គំរូ​ថ្មី​របស់​ចិន​បាន​វិលត្រឡប់​មក​ផែនដី​វិញ​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​សុក្រ​ទី​០៨​ខែ​ឧសភា ដែល​ជា​ការបោះ​ជំហាន​សំខាន់​មួយ​នៃ​មហិច្ឆតា​របស់​ប្រទេស​នេះ​ដើម្បី​ដំណើរការ​ស្ថានីយ​អវកាស​​អចិន្ត្រៃយ៍​មួយ​និង​បញ្ជូន​អវកាសយានិក​ទៅ​ឋាន​ព្រះ​ចន្ទ​។​

​ទីភ្នាក់ងារ​អវកាស​ចិន (China Manned Space Agency ) បាន​និយាយថា​យាន​អវកាស Long March 5B ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ​នោះ​បាន​មក​ដល់​កន្លែង​កំណត់​ចុះចត​ ដោយ​សុវត្ថិភាព​។​

​យានអវកាស​សាកល្បង​នេះ ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​កន្លែង​បាញ់​បង្ហោះ​អវកាស​Wenchang នៅ​កោះ​ហៃ​ណាន់ ភាគខាងត្បូង​នៃ​ប្រទេស​នេះ​៕

យាន​អវកាស Long March 5B ត្រូវ​បាន​បាញ់​បង្ហោះ កាលពី​ថ្ងៃ​អង្គារ​ទី​៥​ខែ​ឧសភា​