យីហោ​ល្បីៗ​ផ្អាក​ផលិត​សម្លៀកបំពាក់ ហើយ​ងាក​មក​ផលិត​ម៉ាស់​ដើម្បី​ទប់ស្កាត់​ការ ឆ្លង​រាលដាល​កូ​វីដ​-១៩

175
ចែករម្លែក

​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី ថ្ងៃ​សុក្រ ទី​៣ ខែមេសា ថា មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ CDC ពេលនេះ​កំពុង​ណែនាំ ពលរដ្ឋ​អាម៉េរិក ទាំងអស់​ឱ្យ​ពាក់​ម៉ាស់​ធម្មតា ដែល​ខុសពី​ម៉ាស់​ពេទ្យ​រាល់​ពេលចេញ​ក្រៅ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​។​
​ ​
​ក្រោយ​ទទួលបាន​អនុសាសន៍​នេះ ភ្លាម​ក្រុមហ៊ុន​សម្លៀកបំពាក់​ជាច្រើន​បាន​ផ្អាក​ការផលិត សម្លៀកបំពាក់​មួយរយៈ​សិន​ហើយ​ងាក​មក​ផ្តោតលើ​ការផលិត​ម៉ាស់​វិញ​ម្ដង​។​
​ ​
​ក្រុមហ៊ុន​ជាច្រើន ដែល​រួមមាន​ចាប់ពី​ក្រុមហ៊ុន​ផលិត​រ៉ូ​ប​អាពាហ៍ពិពាហ៍ Katie May ក្រុមហ៊ុន GAP ក្រុមហ៊ុន Bazzle Baby ក្រុមហ៊ុន Rails ក្រុមហ៊ុន Sanctuary រហូតដល់​ក្រុមហ៊ុន​ផលិត ឈុត​មុជទឹក​កំពុងតែ​ផលិត​ម៉ូត​ម៉ាស់​ដោយ​ប្រើ​សាច់​ក្រណាត់​គុណភាព​ខ្ពស់​យ៉ាង​ស្រស់ស្អាត​សម្រាប់​ប្រើប្រាស់ និង​ការពារ​ខ្លួន​ពី​វីរុស​។​
​ ​
​សម្រាប់​រាល់​ការទិញ​ម៉ាស់​មួយ ក្រុមហ៊ុន Katie May នឹង​បរិច្ចាគ​ម៉ាស់​ចំនួន ៣​ទៅដល់​អ្នក​ប្រយុទ្ធ ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​នៅ​សមរភូមិ​ជួរមុខ​ក្នុង​សហគមន៍​។ ប៉ុន្តែ​ម៉ាស់​នេះ​មិនមែន​ថោក​ទេ ដោយ មួយ​លក់​ក្នុងតម្លៃ​ចន្លោះ​ពី ២៥ ដល់ ៣៥ ដុល្លារ​ឯណោះ​។​
​ ​
​ទន្ទឹមនេះ​ក្រុមហ៊ុន​នេះ​ក៏​ចាប់ផ្ដើម​យុទ្ធនាការ​សង្គម​មួយ​ផងដែរ​ដោយ​ដាក់ #aMAYzinghuman ហើយ​សន្យា​បរិច្ចាគ​ផលិតផល Katie May តម្លៃ ៧៥០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ទៅដល់​អ្នក​នៅ មរ​ភូមិ​ជួរមុខ​(​តាមរយៈ​ការបោះឆ្នោត​តាម​បណ្ដាញ​ទំនាក់ទំនង សង្គម​)៕ ប្រែ​សម្រួលៈ​ខុម