យុទ្ធនាការអប់រំប្រជាពលរដ្ឋពីវិធានការដាក់អ្នកមកពីក្រៅប្រទេសអោយនៅ ដោយឡែក ទប់ស្កាត់កូវីដ១៩

123
ចែករម្លែក

ដោយ: ទេពកង្រី/កំពង់ឆ្នាំង៖ ក្រុមការងារថ្នាក់ជាតិនិងថ្នាក់ខេត្ត ចុះជួយស្រុកជលគីរី កាលពព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០  បានធ្វើការប្រជុំណែនាំអាជ្ញាធរឃុំ  ភូមិគ្រប់មូលដ្ឋាននៅសាលាស្រុកជលគីរី និងបាននាំគ្នាចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅតាមឃុំដោយផ្ទាល់អំពីវិធានការការពារ និងវិធានការទប់ស្កាត់ជំងឺកូវីត១៩។

រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធានក្រុមករងារចុះជួយស្រុកជលគីរី លោកសានវិសាល បានថ្លែងថា ក្នុងនាមជាមេភូមិ មេឃុំ ជាអ្នកដឹកនាំ និងគ្រប់គ្រងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ជំងឺកូវីតនេះតាមកាណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងយុទ្ធនាករនេះដែរ ក្រុមការងារចុះជួយស្រុកជលគីរី ក៏បានចូលថវិកាគ្នាទិញអង្ករបានចំនួន៥តោន និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីចែកចាយប្រជាពលរដ្ឋក្រីក្រ ព្រមទាំងសាប៊ូ និងអាល់កុលមួយចំនួនចែកជូនប្រជាជន។

  អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តជុះជួយស្រុកជលគីរី លោកស៊ុន សុវណ្ណារិទ្ធបានណែនាំដល់អាជ្ញាធរស្រុក និងឃុំថាត្រូវរៀបចំសាលារៀនដែលសសសល់បន្ថែមទៀតសំរាប់ត្រៀមទុកអោយពលករខ្មែរធ្វើការនៅប្រទេសក្រៅ ដែលត្រូវត្រឡប់មកមូ លដ្ឋានវិញនៅក្នុងខែមេសា ( ថ្ងៃចូលឆ្នាំខ្មែរ ) ។ 

  លោកបានបញ្ជាក់ថា ប៉ុន្មានថ្ងៃថ្មីៗនេះ នៅក្នុងស្រុកជលគីរី មានប្រ ជាពលរដ្ឋវិលមកពីធ្វើការប្រទេសថៃចូលមូលដ្ឋាន ចំនួន៦២នាក់ មានស្រី២៤នាក់ ដែលអាជ្ញាធរស្រុក ឃុំ បានណែនាំអោយពួកគាត់ ដាក់ខ្លួនរស់រស់ដោយឡែកពីក្រុមគ្រួសាររយះពេល១៤ថ្ងៃរួចហើយ ។មកដល់ពេលនេះពុំទាន់មានអ្នកឆ្លងជំងឺកូវីត១៩ទេ នៅក្នុងស្រុកជលគីរី ៕សរន