យោធា​អាមេរិក​ត្រៀម​បំពាក់​ម៉ូតូ​បំបាំងកាយ​ដល់​កងទ័ព​ពិសេស សូម្បី​ប្រេងឆា​អូ​លីវ ក៏​អាច​ចាក់​ម៉ូតូ​នេះ​បានដែរ​

1702
ចែករម្លែក
  • 577
    Shares

​យោងតាម​វេ​ប​សាយ We Are Mighty បានឱ្យដឹងថា យោធា​អាមេរិក​កំពុង​ត្រៀម​បំពាក់​ឱ្យ​កងទ័ព​លំដាប់​កំពូល​បំផុត​របស់ខ្លួន ជាមួយនឹង​ម៉ូតូ​បំបាំងកាយ ដែលមាន​សំឡេង​ស្ងាត់​ខ្លាំង​ដូច “​សន្ទនា​គ្នា​ខ្សឹបៗ​ក្នុងផ្ទះ​”​។​

​ជាពិសេស ទីភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​កម្រិត​ខ្ពស់​របស់​ក្រសួងការពារជាតិ (DARPA) កំពុង​ថ្លឹង​ថ្លែងថា​តើ​ត្រូវ​ប្រើប្រាស់​ម៉ូតូ​២​ប្រភេទ​ដ៏​មាន​សក្តានុពល​របស់ខ្លួន​សម្រាប់​ប្រតិបត្តិការ​ពិសេស​ឬ​យ៉ាងណា​។ ម៉ូតូ​ទាំង​២​ម៉ូ​ដែល គឺ Silent Hawk និង Nightmare គឺជា​ម៉ូតូ​កូនកាត់​ដែល​អាច​ដំណើរការបាន​ដោយ​ថ្ម​លី​ចូ​ម រួមទាំង​ការផ្គត់ផ្គង់​ថាមពល​ផ្សេងៗ​ទៀត​រួមមាន​ប្រេង JP-8 ប្រេង​អ៊ី​ដ្រូ​កាបូន និង​ប្រេងឆា​អូ​លីវ​។ ពិតណាស់ គឺ ប្រេងឆា​អូ​លីវ​។​

​ម៉ាស៊ីន​ប្រេងឥន្ធនៈ​ចម្រុះ​នេះ​អាច​ចាក់​ប្រេង​គ្រប់​ប្រភេទ​ទាំងអស់​ឱ្យតែ​អាច​ដុត​ចំហេះ​បាន​។ លោក អា​ឡិច ដ្វី​ល (Alex Dzwill) វិស្វករ​នៃ​ម៉ូតូ Silent Hawk បាន​ប្រាប់​ទៅ​វេ​ប​សាយ Defense One កាលពី​ខែឧសភា​ឆ្នាំ ២០១៦ ថា “​ប្រសិនបើ​វា​ជា​ប្រេងសាំង ប្រាប់​វា​ទៅ​ថា​វា​ជា​ប្រេងសាំង ហើយ​ប្រាប់​វា​ទៅ​ថា វា​ជា​អ្វី​ផ្សេងទៀត​។ វា​នឹង​ពិនិត្យមើល​ដោយ​ខ្លួន​វា​ថា​ត្រូវ​ធ្វើយ៉ាងណា​”​។

​នៅពេល​សួរថា​តើ​ម៉ាស៊ីន​វា​អាច​ដំណើរការ​ដោយ​ប្រើ​ជាតិ​ខ្លាញ់​ដូចជា ប្រេងឆា​អូ​លីវ​បាន​ឬ​អត់ វិស្វករ​រូបនេះ​ឆ្លើយថា “​តាម​ទ្រឹស្តី គឺ​ពិតជា​បាន​”៕ ដោយ៖ កញ្ញាដាលីស

ម៉ូតូ Silent Hawk សូម្បីតែ​ប្រេងឆា​អូ​លីវ​ក៏​អាច​ចាក់​បានដែរ