រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀតនៅការដ្ឋានជួសជុលប្រាសាទ កណ្តាលស្រះស្រង់

92
ចែករម្លែក
រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀតនៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់ 

ដោយៈបាយ័ន/សៀមរាបៈនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែក។ នេះបើតាមការផ្សព្វផ្សាយរបស់អាជ្ញធរជាតិអប្សរានៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។

     អាជ្ញធរជាតិអប្សរាបានបញ្ជាក់ថា នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់     ខ្វាតពណ៌ស(គ្រីស្តាល់?)បង្កប់ក្នុងដីនៅទីនោះដែរ។ សូមបញ្ជាក់ថា គ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា។

    សូមរំលឹកកាលពីថ្ងៃទី៦ ខែឧសភា បានប្រទះឃើញចម្លាក់អណ្តើកចំនួន១ និងថ្ងៃទី៤ ខែឧសភាបានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញរចនាសម្ពន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ៕សរន

រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀតនៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់