រកឃើញ​និស្សិត​ខ្មែរ​ម្នាក់​ពេល​ដូរ​ជើងហោះហើរ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ឆ្លង​កូ​វីដ​១៩

141
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ នៅ​ប្រទេស​កូរ៉េខាងត្បូង បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០២០​នេះ​ថា​៖​មាន​និស្សិត​ខ្មែរ​ម្នាក់​កាលពីពេល​ថ្មីៗ​នេះ​បាន​រកឃើញថា​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង​។​ខណៈ​រូបនាង​កំពុង​ដូរ​ជើងហោះហើរ​ក្រោយ​ចាក​ចេញពី​ប្រទេស​អង់គ្លេស​បំណង​ឆ្ពោះ​មក​ស្រុកកំណើត​នៅ​ប្រទេស​កម្ពុជា​។​តែ​ខណ​នេះ​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​សេ​អ៊ូ​ល​។​

​លោក​ឡុង​ឌី​ម៉​ង់​បញ្ជាក់ថា​៖​ពលរដ្ឋ​ខ្មែរ​ខាងលើនេះ​មាន​អាយុ​២១​ឆ្នាំ​គឺជា​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ចក្រភព​អង់គ្លេស​ហើយ​និស្សិត​រូបនេះ​ធ្លាប់មាន​អាកា​រៈ​ផ្តាសាយ​នៅ​អង់គ្លេស​ទើប​គ្រួសារ​គាត់​ឱ្យមក​ស្រុក​ខ្មែរ​។​ស្របពេល​នឹង​សាលា​ឲ្យ​សិស្ស​ទាំងអស់​សម្រាក​ពី​ការសិក្សា​។​លុះ​ធ្វើដំណើរ​ចេញពី​ប្រទេស​អង់គ្លេស​ហើយ​ត្រូវ​ដូរ​ជើងហោះហើរ​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​ខែមេសា​ឆ្នាំ​២០២០​ស្រាប់តែ​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង​រកឃើញថា​គាត់​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។​
​ក្នុងនោះ​លោក​ឡុង​ឌី​ម៉​ង់​បាន​បន្ថែមថា​៖​ក្រោយ​រកឃើញ​និស្សិត​ខ្មែរ​រូបនេះ​បាន​ឆ្លង​ជំ​ងី​កូ​វីដ​-១៩ ដែល​នាង​បានកើត​តាំងពី​នៅ​អង់គ្លេស​ម្ល៉េះ​មក​នោះ​ភ្លាមៗ​ខាង​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បាន​យក​គាត់​ទៅពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​យកចិត្តទុកដាក់​បំផុត​។ លោក​ថា រហូតមកដល់​ថ្ងៃនេះ​សុខភាព​របស់​និស្សិត​ខ្មែរ​រូបនេះ​មាន​ភាពល្អប្រសើរ​ហើយ​ពេលណា​បានជា​សះស្បើយ​ទើប​គ្រូពេទ្យ​អនុញ្ញាតឱ្យ​គាត់​បន្តដំណើរ​មកកាន់​កម្ពុជា​តែ​ពេលមកដល់​ស្រុកកំណើត​វិញ​ក៏ត្រូវ​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។​

​សូមបញ្ជាក់ថា ៖​កាលពីពេល​ថ្មី​នេះ នៅ​ប្រទេស​កូរ៉េខាងត្បូង ក៏មាន​ជនជាតិខ្មែរ​យើង​ចំនួន ៣​នាក់​ដែល​ធ្លាប់​ឆ្លង​COVID19​ផងដែរ​។​ប៉ុន្តែ​ពួកគេ​ក៏បាន​ជាសះស្បើយ​និង​ចាក​ចេញពី​មន្ទីរពេទ្យ​ផងដែរ​។​ជនជាតិខ្មែរ​ទាំង​៣​នាក់​នោះ​គឺជា​ស្ត្រី​ខ្មែរ​រៀបការ​ស្វាមី​កូរ៉េ​អាយុ​២៣​ឆ្នាំ​និង​ម្តាយ​របស់គាត់​អាយុ​៤៦​ឆ្នាំ​រួម​ជាមួយនឹង​កូនប្រុស​អាយុ​ទើប​៣​ខែ​នៅ​ទីក្រុង​ប៊ូ​ឆុន​ហើយ​ពួកគាត់​បាន​ឆ្លង កូ​វីដ​ពី​ប្តី​ជនជាតិ​កូរ៉េ​៕S/​