រកឃើញ​សព​ជនបរទេស​ក្រោយពី​ស្វែងរក​រយៈពេល​ប្រាំ​ម៉ោង​

5075
ចែករម្លែក

​កំពត​៖ ដោយ​កិច្ចប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ​ទាំង​ការជួល​ក្រុម​អ្នក​មុជ​រាវ​ទាំង​ជនបរទេស​ជា​មិត្តភក្តិ សព​យុវជន​ជា​ជនជាតិ​អង់គ្លេស ត្រូវបាន​រកឃើញ​បន្ទាប់ពី​បាត់​ខ្លួន ក្នុង​ព្រែក​កំពង់បាយ អស់​រយៈពេល​ប្រាំ​ម៉ោង​រួចមក​។​

​សូម​រំលឹកថា ជនបរទេស​ម្នាក់​បាន​លិច​បាត់ទៅ​ក្នុង​ទឹក បន្ទាប់ពី​ចុះ​ហែល​លេង​ក្នុង​ព្រែក​កំពង់បាយ ស្ថិតក្នុង​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ជនជាតិ​អង់គ្លេស​ម្នាក់​បាន​លង់ និង​លិច​បាត់ទៅ​ក្នុង​ទឹក បន្ទាប់ពី​ចុះ​ហែល​លេង​ក្នុង​ព្រែក​កំពង់បាយ​តែម្នាក់ឯង​។ រហូតដល់​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ដែល ទើប​ក្រុម​អ្នក​មុជ​រាវ​រកឃើញ​សព​នៅក្បែរ​កន្លែងកើតហេតុ​នោះ​។
​សមត្ថកិច្ច​បញ្ជាក់​ឱ្យដឹងថា តាមរយៈ​ការធ្វើ​កោ​ដល​វិច័យ​របស់​មន្ត្រី​ជំនាញ​ឃើញថា ការស្លាប់​របស់​ជនរ​ង​គ្រោះ​ពិតជា​បណ្តាលមកពី​ការ​លង់ទឹក​ប្រាកដ​មែន ពោលគឺ​មិនមាន​នរណាម្នាក់​ធ្វើ​ទារុណកម្ម​ឡើយ​។

ជនរងគ្រោះ​ឈ្មោះ​ស្តេ​ហ្វេ​ន ហ្គ្រី​ហ្វី​ន អាយុ ២១​ឆ្នាំ ជនជាតិ​អង់គ្លេស​ជា​ទេស​ចរមក​ស្នាក់នៅ​បឹង​ហ្កា​ឡូ​ហាយ ថា​យ ក្នុងភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​៕​ ដោយ ៖បូកគោ

រកឃើញ​សព​ជនបរទេស​ក្រោយពី​ស្វែងរក​រយៈពេល​ប្រាំ​ម៉ោង​ (រូប៖ បូកគោ)