រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ម្នាក់ទៀត ខណៈ​អ្នកជា​សះស្បើយ​ថ្មី​៨​នាក់​

175
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ នៅ​កម្ពុជា​គេ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​តែ​ម្នាក់​បន្ថែមទៀត​ប៉ុណ្ណោះ​ដែល ធ្វើឱ្យ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ នៅ​កម្ពុជា​បាន​ឡើងដល់​១០៣​នាក់ ក្នុ​ងពេល​អ្នកជា​សះស្បើយថ្មី​ពី​ជំងឺ​មាន​ចំនួន​៨​នាក់ ដែល​ធ្វើ​អ្នកជា​សះស្បើយ​កើន​ដល់​២១​នាក់ និង​កំពុង​សម្រាក​ព្យាបាល​៨២​នាក់​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​នេះ​។​

​ប្រភព​ដដែល​បញ្ជាក់ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នេះ ជា​ស្ត្រី​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ប៉ា​លេ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​។​ស្ត្រី​នេះ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែមីនា មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៨២​នាក់ កំពុង​ព្យាបាល​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​មាន​ស្ត្រី ២៦​នាក់ និង​បុរស ៥៦​នាក់ នៅតាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋរាជធានី​ខេត្ត​។​
​ក្រសួងសុខាភិបាល​បានឱ្យដឹងថា អ្នក​ដែល​ព្យាបាល​ជាថ្មី ៨​ករណីនេះ​។ ក្នុងនោះ​៥​នាក់ ជា​អ្នកស្នាក់នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុងនោះ បុរស​អាយុ ៧៣​ឆ្នាំ និង​ស្ត្រី​អាយុ ៦៩​ឆ្នាំ ជនជាតិ​អង់គ្លេស ,​បុរស​ជនជាតិ​បារាំង អាយុ ៦៩​ឆ្នាំ និង​បុរស​ជនជាតិខ្មែរ​អាយុ ២៧​ឆ្នាំ និង​អាយុ ៦៣​ឆ្នាំ ដែលជា​អ្នក​មកពី​ចូលរួម​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី​។​ចំណែក​អ្នកជា​សះស្បើយ​៣​នាក់​ទៀត ស្ថិតនៅ​ខេត្តបាត់ដំបង និង​ខេត្តកំពង់ឆ្នាំង​។​
​សូម​អាន​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​៖