រញ្ជួយ​ដី​នៅ​ចិន​សម្លាប់​មនុស្ស​ម្នាក់​និង​របួស​៦៣​នាក់​

331
ចែករម្លែក

​រញ្ជួយ​ដី​កម្រិត​មធ្យម​បាន​កើតឡើង​នៅ​ប្រទេស​ចិន ភាគ​និរតី​កាលពី​ថ្ងៃអាទិត្យ​ទី​៨​កញ្ញា​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ម្នាក់​និង​រងរបួស​ចំនួន​៦៣ នាក់​។​

​រញ្ជួយ​ដី​៥,៤​រិ​ច្ឆ​ទ័រនេះ បាន​កើត​ឡើង​នៅ​ទីក្រុង​Neijiang នៅ​ខេត្ត​Sichuan កាលពី​ព្រឹក​ថ្ងៃអាទិត្យ ។​នេះ​បើ​យោង​តាម​អ្នកជំនាញ​ខាង​រញ្ជួយ​ដី​រដ្ឋាភិបាល​។​

​សេចក្តីថ្លែងការណ៍​របស់​រដ្ឋបាល​ក្រុងនេះ និយាយ​ថា​ផ្ទះ​១៣២​ខ្នង បាន​ដួលរលំ​និង ផ្ទះ​ជាង​៥.០០០​ខ្នង​បាន​ខូចខាត ហើយ មនុស្ស​២.៤១៧​នាក់ បាន​ផ្លាស់​ទីជម្រក​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​បាន​រាយការណ៍​ថា ប៉ូលិស​ជាង ១០០ នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​នោះ​សម្រាប់​ការងារ​ជួយសង្គ្រោះ​៕ដោយ៖សុខា/sn