រដ្ឋបាលខេត្តឧត្តរមានជ័យយកទីតាំងវិទ្យាល័យមួយសម្រាប់ត្រៀមបម្រុងបង្ការ ដល់អ្នកសង្ស័យមាន​ជំំងឺកូវីដ១៩

142
ចែករម្លែក

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ ប្រធានគណៈកម្មាធិការថ្នាក់ខេត្តប្រយុទ្ធប្រឆាំងនិងជំងឺផ្លូវដង្ហើមកូវីដ១៩បានប្រជំុបន្ទាន់មួយនូវថ្ងៃទី២៣ខែមិនាឆ្នាំ២០២០មានមន្ទីអង្កភាព ពាកព័ន្ធចូលរួម ដើម្បីត្រៀមនិងធ្វើការឆ្លើយតបភ្លាមៗ ក្នុងករណីដែលមានការសង្ស័យផ្ទុកកូវីដ១៩កើតឡើងក្នុងភូមិសាស្ត្រគ្រប់គ្រង ខណៈបន្ទាប់ទទូលបានសេចក្តីណែនាំពីប្រមុខដឹកនាំ ប្រធានគណៈកម្មាធិការថ្នាក់ជាតិប្រយុទ្ធប្រឆាំងជំំងឺកូវីដ១៩។

លោក ប៉ែន កុសល្យ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការថ្នាក់ខេត្តប្រយុទ្ធប្រឆាំងនិងកូវីដ១៩បានសម្រេចយកទីតាំងសាលារៀនវិទ្យាល័យតេជោហ៊ុនសែនសំរោង ស្ថិតក្នុងក្រុងសំំរោង ជាកន្លែងបណ្តោះអាសន្នដើម្បីត្រៀមបង្ការទុកបើមានករណីផ្ទុះវីរ៉ុសកូវីដ១៩កើតមានក្នុងខេត្តឧត្តរមានជ័យ។

លោកបន្តថា ដោយក្នុងរយៈ១-២ថ្ងៃកន្លងមកនេះមានករណីវិលត្រឡប់របស់ពលករ ពលការីនីខ្មែរយើងវិលមកពីប្រទេសថៃយ៉ាងគំហុក ដែលធ្វើឱ្យត្រួតពិនិត្យមានកាពិបាកនិងមានករណីរកឃើញជំំងឺកូវីដ១៩មានការកើនចំំនួនថ្មីៗបន្ថែមទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។និងរហូតមកដល់ពេលនេះនៅខេត្តឧត្តរមានជ័យពុំមានករណីអ្នកផ្ទុកកូវីដ១៩ណាម្នាក់ ក៏៏ត្រូវការប្រុងប្រយ័ត្នដែរ។

ខណៈនោះដែរ លោកអភិបាលខេត្ត ក៏បានកោតសសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលខេត្ត ក៍ដូចជាសមាជិកគណៈកម្មាការទាំអស់ ដែលបានលៈបង់ដើម្បីប្រជាជន និង សង្គមជាតិយើង៕/B