រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថាមិនមានការបិទការធ្វើដំណើរក្នុងភូមិសាស្រ្តក្រុងទេ

161
ចែករម្លែក

ដោយ: ឫទ្ធិស័ក្តិ/ភ្នំពេញៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅក្នុងរាជធានីភ្នំពេញ អាចធ្វើចរាចរណ៍ ធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិមួយទៅភូមិ ពីសង្កាត់​មួយទៅសង្កាត់ ពីខណ្ឌមួយទៅខាងមួយដោយសេរី គ្មានការហាមឃាត់ឡើយ។

អភិបាលរាជធានីភ្នំពេញបានបន្តថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះរដ្ឋបាលរាជធានីភ្នំពេញត្រូវបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិមួយទៅភូមិមួយ ពីសង្កាត់មួយទៅសង្កាត់មួយដោយមិនមានការហាមឃាត់ ឬរឹតត្បិតឡើយ។

សូមអានសេចក្តីជូនដំណឹង