រដ្ឋមន្ត្រីការបរទេស​កម្ពុជា​គ្រោង​នឹង​ជួប​​ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប​

566
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៅ​អាស៊ាន​អឺរ៉ុប​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​នា​ខែមករា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ក៏​គ្រោង​នឹង​ជួប​ជាមួយ​ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប​ដែល​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នេះ​។​

លោក​កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា នៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៅ​អាស៊ាន អឺរ៉ុប នៅ​ទីក្រុង​ព្រុ​ច​សែ​ល គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏​គ្រោង​ជួប​ជាមួយនិង​ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប ដែល​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​បន្ថែមទៀត​លើ​បញ្ហា ពន្ធ​អនុគ្រោះ​(EBA) ជាមួយនិង​សហគមន៍​អឺរ៉ុប​៕​សរន​