រដ្ឋមន្ត្រីការបរទេស​ចិន​ប្រកាស​បន្ត​គាំទ្រ​ចំណាត់​កាល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​

1203
ចែករម្លែក
សម្តេចតេជោនិងលោកវ៉ាងយីរដ្ឋមន្រ្តីការបរទេសចិន(

ដោយៈតារារិទ្ធ/​ភ្នំពេញៈជាថ្មីម្តងទៀតលោកវ៉ាង យី ​រដ្ឋមន្ត្រីការបរទេស​ចិន​បានប្រកាសប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ការពារ​និង​ថែរក្សា​សុខសន្តិភាពនិង ស្ថិរភាព​នយោ​បាយ​ក្នុងប្រទេស​កម្ពុជា​ពិសេស​ការការពារ​កិត្តិយស​ជាតិ​របស់​កម្ពុជា ។​

អ្នករាយការណ៍ពិសេសនៃទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ខែមីនាថា​នៅក្នុង​ជំនួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាល​រាត្រី ថ្ងៃទី​៣០ ខែមីនាបន្ទាប់ពី​ពិធី​លៀង​សាយភោជន៍ នៅ​សាលសន្និសីទ​ជាតិ​វៀតណាម ទីក្រុង​ហាណូយ​លោក វ៉ាង យីរដ្ឋមន្ត្រីការបទេស​ចិន បាន​​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​ ប្រទេស​ចិន​បាន​តាមដាន​និង​គាំទ្រ​នូវ​វិធានការ​ទាំងឡាយ​ដែល​សម្តេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្តន៍​នាពេល​កន្លងមក​ក្នុង​ការពារ​និង​ថែរក្សា​សុខសន្តិ​ភាព និង ស្ថិរភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​ពិសេស​ការការពារ​កិត្តិយស​ជាតិ​របស់​កម្ពុជា ។ តាមរយៈ​នេះ​ប្រទេស​ចិន​សូម​គាំទ្រ​នូវ​មាគ៌ា​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ជាងនេះទៅទៀត​នោះ​ថ្នាក់ដឹកនាំ​ចិន​សូម​គាំទ្រ​និង​ជូនពរ​សម្តេច​តេ​ជោ​បន្ត​ជាប់ឆ្នោត​ក្នុងការ​ដឹកនាំ​ជោគវាសនា​ប្រ ទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​។​

ប្រភពដដែលបន្តថា​លោក វ៉ាង យី បានសំដែង​នូវ​ការរីករាយ​ដោយបាន​ជួប​សន្ទនា​សារជាថ្មី​ម្តងទៀត ជា មួយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។ ​លោក​បាន​បន្តថា​កាលពី​ឆ្នាំ​២០១៧​កន្លងទៅលោក​ប្រធានាធិបតី​ចិន​បាន​ជួប​ពិ​ភា ក្សា​ការងារ​ចំនួន​ពីរដង​ជាមួយ​សម្តេច​តេ​ជោ​ហើយ​កាលពី​ខែមករា​កន្លងទៅ លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​និង​ចូលរួម​កិច្ចប្រជុំ​កំពូល មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​។​

ចំណែក សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នូវ​ការ​ជូនពរ​ជូន លោក វ៉ាង យី ដែល​ត្រូវបានសភា​ប្រជាជន​ចិន​បោះឆ្នោត​ជ្រើសតាំង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន​សារជាថ្មី​ម្តងទៀត ។ទន្ទឹមនឹងនេះ​សម្តេច​ក៏បាន​ផ្តាំផ្ញើ​តាមរយៈ​លោក​រដ្ឋមន្ត្រី ផ្ញើជូន​នូវ​ការ​ជូនពរ​និង​អបអរសាទរ​ជូន​ចំពោះ លោក ស៊ី ជីន​ពីង​, លោក លី ខឺ​ឈាង ដែល​ត្រូវបាន​សភា​ប្រជាជន​ចិន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានាធិបតី និង​ជា​នាយករដ្ឋមន្ត្រី​ចិន សាជាថ្មី​ម្តងទៀត​៕មន