រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ជំរុញ​អ៊ីរ៉ង់​ឱ្យ​ពិភាក្សា​ជាមួយ​អាម៉េរិក​

426
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក​លោក ម៉ាក អេ​ស្ពើ កាលពី​ថ្ងៃ​ពុធ​ទី​២៨​សីហា​បាន​ជំ​រុញឱ្យ​អ៊ីរ៉ង់​ចូលមក​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាម៉េរិក​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។​

​លោក​អេ​ស្ពើ​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ផ្លូវការ​លើកដំបូង​របស់​លោក​ថា “​យើង​មិន​ស្វែងរក​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​ទេ​។ យើង​ចង់​ទាក់ទង​ជាមួយ​ពួកគេ​ជា​លក្ខណៈ​ការទូត​”​។​

​លោក​បាន​និយាយថា “​ប្រធានាធិបតី​បាន​និយាយ​ជាថ្មី​ម្តង​ទៀតថា​លោក​មាន​ឆន្ទៈ​ក្នុង​ការជួប​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់​។ យើង​សង្ឃឹមថា​អ៊ីរ៉ង់​នឹង​យល់ព្រម​ជួប​និយាយ​គ្នា​និង​ជួយ​យើង​ដោះស្រាយ​បញ្ហា​ទាំងនេះ​”​។​

​នៅក្នុង​កិច្ចប្រជុំ G7 ក្នុង​ទីក្រុង​ប្យ៊ែ​រ​រីត ប្រទេស​បារាំង​កាលពី​ថ្ងៃ​ចន្ទ​លោក​ត្រាំ ដែល​រដ្ឋាភិបាល​របស់​លោក​ស្វះស្វែង​យ៉ាងខ្លាំង​ដើម្បី​ដាក់​សម្ពាធ​ដល់ទី​ក្រុង​តេ​ហេ​រ៉ង់ បានបង្ហាញ​នូវ​ការបើក​ទូលាយ​ចំពោះ​សំណើ​របស់​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង អំពី​កិច្ចប្រជុំ​កំពូល​ជាមួយ​សម​ភាគី​អ៊ីរ៉ង់​របស់គាត់ លោកហាស​សាន់ រូ​ហា​នី​។​

​លោក​ត្រាំ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក​ម៉ា​ក្រុង​ថា “​ប្រសិនបើ​កាលៈទេសៈ​អំណោយផល ខ្ញុំ​ប្រាកដជា​យល់ព្រម​”​។​

​នោះ​អាច​ជាការ​បំបែក​ភាពទាល់ច្រក ដែល​ត្រូវការ​ចាំបាច់ ដើម្បី​បញ្ចប់​ភាព​ប្រទូសរ៉ាយ​រវាង​ប្រទេស​ទាំងពីរ​ជាង​ពីរ​ឆ្នាំ​មកនេះ​៕ ដោយ៖ កញ្ញាដាលីស

ទូក​អ៊ីរ៉ង់​ល្បាត​ក្បែរ​នាវា​ដោត​ទង់ជាតិ​អង់គ្លេស​ឈ្មោះ Stena Impero កាលពី​ថ្ងៃទី​២១​កក្កដា