រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់សម្លាប់ខ្លួនដោយសារបារម្ភអំពី​វិបត្តិជំងឺកូវីដ១៩

168
ចែករម្លែក

លោក ថូម៉ាស់ សេហ្វហ្វើ (Thomas Schaefer) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃរដ្ឋហេស​របស់អាល្លឺម៉ង់បានធ្វើអត្តឃាតបន្ទាប់ពីមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញវិធីទប់ទល់​នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩។

លោកសេហ្វហ្វើអាយុ ៥៤ ឆ្នាំត្រូវគេប្រទះឃើញស្លាប់នៅក្បែរផ្លូវដែកមួយ​កាលពីថ្ងៃសៅរ៍ទី២៨មីនា។ ការិយាល័យរដ្ឋអាជ្ញាទីក្រុងវីស្បាដិន បាននិយាយថា ពួកគេជឿថាគាត់បានស្លាប់ដោយសារការធ្វើអត្តឃាត។

លោកប៊ូហ្វហ្វើសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អធិការបតីអាល្លឺម៉ង់ អ៊ែនជេឡា មឺគែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថតជាសំឡេងមួយថា “យើងមានការតក់ស្លុត យើងបាត់បង់ជំនឿចិត្ត ហើយសំខាន់បំផុត យើងមានការសោកសៅជាទីបំផុត”។

រដ្ឋហេសគឺជាទីតាំងរបស់រដ្ឋធានីហិរញ្ញវត្ថុអាល្លឺម៉ង់ ហ្វ្រែងហ្វឺត កន្លែងដែល​ធនាគារផ្តល់ប្រាក់កម្ចីធំៗដូចជា ធនាគារ Deutsche Bank និង Commerzbank មានការិយាល័យកណ្តាលរបស់ពួកគេនៅទីនោះ។ ធនាគារកណ្តាលអឺរ៉ុបក៏មាន​ទីតាំងនៅទីក្រុងហ្វ្រែងហ្វឺតដែរ។

លោកប៊ូហ្វហ្វើ ដែលនិយាយទាំងញ័រមាត់ បានរំលឹកថា លោក ថូម៉ាស់ សេហ្វហ្វើ ដែលធ្វើជាប្រមុខហិរញ្ញវត្ថុរបស់រដ្ឋហេសអស់រយៈពេល ១០ ឆ្នាំ បានធ្វើការ “ទាំងយប់ទាំងថ្ងៃ” ដើម្បីជួយក្រុមហ៊ុននិងកម្មករនិយោជិតដោះស្រាយផលប៉ះពាល់​សេដ្ឋកិច្ចពីជំងឺរាតត្បាតនេះ។

លោកបូហ្វើនិយាយថា “ថ្ងៃនេះយើងត្រូវសន្មតថា គាត់មានការព្រួយបារម្ភយ៉ាង​ជ្រាលជ្រៅ”។

លោកបានបន្ថែមថា “ច្បាស់ណាស់ក្នុងអំឡុងពេលដ៏លំបាកបែបនេះ យើងត្រូវការ​មនុស្សដូចជារូបគាត់”៕ ដោយ៖ កញ្ញាដាលីស/Ha

លោក ថូម៉ាស់ សេហ្វហ្វើ ធ្វើអត្តឃាតដោយសារបារម្ភអំពីវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ១៩