រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​ថា សមយុទ្ធ​ជប៉ុន​-​អាមេរិក​បន្តធ្វើ ទោះជា​សមយុទ្ធ​អាមេរិក​-​កូរ៉េខាងត្បូង​ផ្អាក​

3212
ចែករម្លែក

​លោក Itsunori Onodera រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយថា សមយុទ្ធ​យោធា​ជប៉ុន​-​អាមេរិក​នឹង​បន្តធ្វើ ។ លោក​បាន​និយាយ​ដូចនេះ បន្ទាប់ពី​រដ្ឋា​ភិ​​បាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​សំរេច ផ្អាក​ការធ្វើ​សមយុទ្ធ​នៅ​ឧបទ្វីប​កូរ៉េ នៅពេល​ដែលមាន​ការរីក​ចម្រើន​ផ្នែក​ការទូត​នៅក្នុង​តំបន់​។​

​លោក Itsunori Onodera បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​ថា​” មិនមាន​ការផ្លាស់ប្តូរ​ចំពោះ​ការធ្វើ​សមយុទ្ធ​នៅ​ខាងក្រៅ​ឧបទ្វីប​កូរ៉េ​ទេ ដូចដែល​សហរដ្ឋ​​អាមេរិក​បាន​និយាយ​។ អំឡុងពេល​សន្ទនា​ជាមួយ​លោក​James Mattis ប្រមុខ​ដឹកនាំ​មន្ទីរ​បញ្ច​កោណ យើង​បានបញ្ជាក់​សារជាថ្មី​ថា​យើង​នឹងធ្វើ​សមយុទ្ធ​ជប៉ុន​ – អាមេរិក ពេញលេញ​ដូច​កាលពីមុន ” ។​

​កាលពីពេល​មុននេះ ទាំង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា​ពួកគេ​បាន​ផ្អាក​គម្រោង​សមយុទ្ធ​យោធា​រួម​ដែល​គ្រោង​ធ្វើ​នៅ​​ឧបទ្វីប​កូរ៉េ​នៅ​ខែសីហា​។ ក្រសួង​ការពារ ជាតិ​អាមេរិក​បានិយាយថា ការ​សម្រេចចិត្ត​នេះ​នឹងមិន​ប៉ះពាល់​ដល់​សមយុទ្ធ​យោធា​ប៉ាស៊ីហ្វិក នៅ​ខាងក្រៅ​ឧបទ្វីប​កូរ៉េ​ទេ​៕ដោយ៖សុខា/sn

សមយុទ្ធ​ល្បាត​ការពារ​សមុទ្រ​ជា​អន្តរជាតិ ធ្វើ​នៅ​សមុទ្រ​ជប៉ុន​