រដ្ឋមន្ត្រី​៖​បុណ្យ​ទន្លេ​ត្រូវ​ផ្ដល់ឱកាស​ឱ្យ​ពលរដ្ឋ​លក់ដូរ​ទំនិញ​បាន​ច្រើន​តែមាន​សណ្ដាប់ធ្នាប់​

101
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​លោក​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ អាជីវករ​ចូលរួម​លក់ដូរ​ទំនិញ ចំណីអាហារ ផលិតផល​សិប្បកម្ម​ក្នុង​ខេត្ត​ឱ្យបាន​ច្រើន ។​ដែល​ប្រការនេះ​អាជ្ញាធរ​មិនត្រូវ​មានការ​ហាមឃាត់​ចំពោះ​ពួកគាត់​នោះឡើយ​។​ប៉ុន្តែ​ក៏ត្រូវ​រៀ​ចំ​ឱ្យមាន​សណ្ដាប់​ធ្លាប់​ល្អ​ក្នុងការ​លក់ដូរ​របស់​ពួកគាត់​ផងដែរ​។​

​ការ​ថ្លែង​បែបនេះ​របស់លោក​រដ្ឋមន្ត្រី​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​សាលាខេត្ត​បាត់ដំបង​កាល​ពី​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០​។​

​នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី​បានដាក់​ទិសដៅ​គ្រប់​មុខព្រួញ​ដែល​ត្រូវ​ចូលរួម​ក្នុង​ការរៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ព្រឹត្តិការណ៍​ទេសចរណ៍​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន​។​ក្នុងនោះ​មានការ​ងារ​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ការសម្ដែង​សិល្បៈ​ការតាំងពិព័រណ៍​កា​រ​ពង្រឹង​ផ្នែក​សន្តិសុខ​សណ្ដាប់​ធ្លាប់​សាធារណៈ ។​សុវត្ថិភាព​សម្រាប់​ការអញ្ជើញ​ចូលរួម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ថ្នាក់ដឹកនាំ​និង​គណៈប្រតិភូ​នានា​។​

​ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៅកាន់​ក្រុមការងារ​រៀបចំ​ថា​មិនត្រូវ​ហាមឃាត់​ប្រជាពលរដ្ឋ​ដែល​មក​លក់ដូរ​ទំនិញ​ចំណីចំណុក​ម្ហូបអាហារ​ផលិតផល​សិប្បកម្ម​ដែល​ធ្វើបាន​ក្នុង​ខេត្ត​នោះឡើយ​។​ប៉ុន្តែ​ក៏ត្រូវ​រៀបចំ​ការលក់ដូរ​រប​ស់​ពួកគាត់​ឱ្យមាន​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ​ផងដែរ​។​

​លោក​បន្តថា​ការរៀបចំ​ពិធីបុណ្យ​ទន្លេ​ឬ​ពិធីបុណ្យ​សមុទ្រ​គឺ​មិន​ត្រឹមតែ​ចង់ឱ្យ​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ចូលរួម​ទស្សនា​កម្សាន្ត​ប៉ុណ្ណោះ​ទេ​។​តែ​ក៏​ចង់ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចូលរួម​លក់ដូរ​ផលិតផល​របស់ខ្លួន​ជា​អាទិភាព​ផងដែរ​។​គួរ​ជម្រាប​ថា​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​នៅ​ខេត្តបាត់ដំបង​នឹង​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៣-១៥ ខែមីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិ ទន្លេ​នៃ​វិបុលភាព​»៕S/​