រដ្ឋមន្រ្ដីក្រសួងព័ត៌មានប្រជុំរៀបចំកម្មវិធីបង្រៀនពីចម្ងាយ E-Learning តាម App ក្រសួង ព័ត៌មាន និង តេជោ DTV

122
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ជាការចូលរួបចំណែកជាមួយ ក្រសួង អប់រំ យុវជន និងកីឡា ដើម្បីបង្រៀនតាម E-Learning នៅក្នុងដំណាក់កាលផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះដ្ឋានសាធារណះ និងឯកជន ទូទាំងប្រទេស ដោយសារបញ្ហាជំងឺ កូវីត១៩ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន បានបើកកិច្ចប្រជុំជាលើកទី ២ ដើម្បីពិនិត្យត្រៀម រៀបចំកម្មវិធីបង្រៀនពីចម្ងាយ E-Learning តាមរយះ App ក្រសួង ព័ត៌មាន និងផ្សាយបន្ត ផ្ទាល់ទៅកាន់ទូរទស្សន៏ Satellite តេជោ DTV ។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដែល មានការបិទ សាលារៀននៅទូទាំងប្រទេស ដោយសារការព្រួយបារម្មណ៏ ពីការឆ្លងនៃមេរោគ កូវីត១៩ ហើយសិស្សានុសិស្សមិនបានមករៀននៅសាលានោះ ក្រសួង ព័ត៌មាន បានរៀបចំជាកម្មវិធី បង្រៀននៅតាមប្រពន្ធ័ចំនួន ២ ទីមួយ តាមរយះ App ក្រសួង ព័ត៌មាន និងផ្សាយបន្ត ផ្ទាល់ ទៅកាន់ទូរទស្សន៏ Satellite តេជោ DTV ដែលផ្តល់ភាពងាយស្រួល អោយ សិស្សានុសិស្ស អាចបើកមើលតាមរយះទូរទស្សន៏ ដៃ ដែលមានប្រពន្ធ័ Internet និងតាម បណ្តាញ ផ្កាយ រណប របស់ តេជោ DTV ដែលមាននៅកម្ពុជា ហើយទូរទស្សន៏ DTV នេះគឺមានភាព ងាយស្រួល ឲ្យក្មួយៗសិស្សានុសិស្សបើកមើល បានដោយមិនចាំបាច់ប្រើ អ៊ីនធឺណែត ។

លោកបានបញ្ជាក់ ដែរថា កិច្ចការងារ នេះធ្វើឡើងជាការចូលរួមចំណែកជាមួយ ក្រសួង អប់រំ យុវជន និងកីឡា ដែលកំពុងធ្វើការបង្រៀនតាមរយះ App ផ្លូវការរបស់ខ្លួនផងដែរ។

លោកបានបញ្ជាក់ដែរថា តាមរយះកម្មវិធី ទាំង ២ ដែលក្រសួង ព័ត៌មាន បាន បង្កើតឡើងនេះ មិនត្រឹមតែជាការបង្រៀន មេរៀនដល់កូនសិស្សនោះទេ តែក៏ជាប្រពន្ធ័ជូន ដំណឹងដល់ប្រជាពលរដ្ឋ បានដឹងនូវរាល់ដំណឹងថ្មីៗ ទាន់ហេតុការណ៏ ហើយទុកចិត្តបាន ព្រោះវាមានសារះសំខាន់ណាស់ក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ ក៏ដូច ការផ្តល់ភាពកក់ក្តៅដល់ប្រជាជន កុំអោយជឿលើដំណឹងមិនពិតបា្រកដ។ នៅពេលសាលារៀនបើកដំណើរការឡើងវិញក៏ដោយ ប៉ុស្ត៏ទូរទស្សន៏ មួយនេះ ក៏ នៅតែផ្សាយកម្មវិធីអប់រំ ផ្សេងៗជាច្រើនទៀតផងដែរ ដើម្បីទុកជាប្រយោជន៏ដល់អ្នកសិក្សា ស្រាវជ្រាវ អាចស្វែងរកឯកសារបាន តាមរយះ កម្មវីធិ របស់ក្រសួង ព័ត៌មាន បានបង្កើតឡើង៕/B