រដ្ឋ​សិង្ហ​បុរី​ចំណាយ​ប្រាក់​៣,៥​ពាន់​លាន ដើម្បី​បើក​ប្រាក់ខែ​អោយ​និយោជិត​របស់​ក្រុមហ៊ុន​ទាំងអស់​និង​ចែក​ប្រាក់​ដល់​សាធារណជន​

135
ចែករម្លែក

​សិង្ហ​បុរី​កាលពី​ថ្ងៃ​ចន្ទ​ទី​០៦​មេសា​បាន​បញ្ចេញ​ប្រាក់​៣,៥៥​ពាន់​លាន​ដុល្លារ​អាម៉េរិក សំរាប់​ការចំណាយ​ទ្រោល​សេដ្ឋកិច្ច ដូចជា​ជួយ​ចេញ​ប្រាក់ខែ​ដល់​បុគ្គលិក​ន​យោ​ជិត​របស់​ក្រុមហ៊ុន​ដែល​ប៉ះពាល់​ដោយ​​សារ​ជំងឺ​កូវី​ដ​១៩ ការលុបចោល​ពន្ធ និង​ការ​ចែ​ល​លុយ​ដល់​សាធារណជន​ដែល​មិនដឹង​ចេញទៅ​រកស៊ី​ធ្វើការ​អី​ក្នុង​កាលៈទេសៈ​នេះ​។​

​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ ហេង ស្វី គី​ត បាន​ប្រាប់​សភា​កាលពី​ថ្ងៃ​ចន្ទ​ថា «​នេះ​ជា​ថវិកា​ចំណាយ​ពេល​ពិសេស​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​»​។​

​កាលពី​សប្តាហ៍​មុន ប្រទេស​បែប​ជា​ទីក្រុង​នេះ​ក៏​បាន​បញ្ចេញ​ប្រាក់​ជាង​៣០​ពាន់​លាន​ដុល្លារ​សំរាប់​ទ្រោល​សេដ្ឋកិច្ច​ក្នុងពេល​ប្រទេស​ប្រឈម​នឹង​កំណើន​អវិជ្ជមាន​ដ៏​អាក្រក់​ដោយសារតែ​ផល​នៃ​ជំងឺឆ្លង​​កូវី​ដ​១៩​។​

​បើ​តាម​លោក​រដ្ឋមន្ត្រី បណ្តា​ក្រុមហ៊ុន​នៅ​គ្រប់​វិស័យ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋ​ចំនួន​៧៥​ភាគរយ​នៃ​តំលៃ​ប្រាក់​ខែ​របស់​និយោជិត​របស់​ខ្លួន​ទាំងអស់​សំរាប់​ខែមេសា​។​ជា​មធ្យម​ក្នុង​ចំណោម​និយោ​​ជិត​នៅ​សិង្ហ​បុរី ជាង​១,៩​លាន​នាក់ ម្នាក់ៗ​នឹង​ទទួលបាន​ប្រមាណ​៤​ពាន់​ដុល្លារ​។​

​ក្រៅ​ពី​បុគ្គលិក​និយោជិត មនុស្សពេញវ័យ​សិង្ហ​បុរី ចាប់ពី​២១​ឆ្នាំ​ឡើង ក៏​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៦០០​ដុល្លារ​ផង​ដែរ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​៕​ប្រែ​សម្រួល​៖​វាសនា​

ក្នុង​អំ​ឡូ​ប​ពេល​បិទ​ខ្ទប់​ប្រទេស​ដោយសារកូ​វីដ​១៩​នេះ ប្រជាជន​សិង្ហ​បុរី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋ​