រថភ្លើង​សាកល្បង​បើក​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដឹក​អ្នកដំណើរ​មុន​បុណ្យចូលឆ្នាំ​

1541
ចែករម្លែក
  • 36
    Shares

​ដោយៈ​ហ្វ្រេស​ញូ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៨​រថភ្លើង​អាច​បើក​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ហើយ​ដើម្បី​សាកល្បង​មុន​ដំណើរ​ការដឹក​អ្នកដំណើរ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​មក​ដល់​។​នេះ​បើតាម​ឱ្យដឹងពី​គណនី​”​ហ្វេ​ស​ប៊ុ​ក​”Facebook​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

ព័ត៌មាន​ពី​”​ហ្វេ​ស​ប៊ុ​ក​”​របស់​ក្រសួង​សាធារណការ បាន​សរសេរ​ឱ្យដឹងទៀតថា ផ្លូវដែក​ដែល​ឆ្លងកាត់​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​នេះ មាន​ប្រវែង​ប្រមាណ​១.៦០០​ម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវដែក​ស្ថានីយ​អាយ​ស្ម័​យាន​ភ្នំពេញ​ដែលមាន​ស្រាប់​មកកាន់​ស្ថានីយ៍​ថ្មី​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

កាលពីពេល​បើក​ការដ្ឋាន​សាងសង់​ផ្លូវដែក ចូល​ព្រលានយន្តហោះ​ទាំងយប់​កន្លងទៅ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​ឲ្យ​ដឹងថា ការដាក់​ឲ្យ​ដំណើរ​ផ្លូវដែក​ថ្មី ចូល​ព្រលានយន្តហោះ​នេះ នឹងដាក់​ឲ្យ​ប្រើប្រាស់​រថភ្លើង​ចំនួន ៣​គ្រឿង ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ិក​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ការ​ដំណើរ​តាម​រថភ្លើង​ពី​ស្ថានីយ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ចំណាយពេល​ត្រឹមតែ ២០-២៥​នាទី​។ នៅក្នុង​រថភ្លើង​មាន​ដាក់​ម៉ាស៊ីនត្រជាក់​ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រលានយន្តហោះ ហើយ​ចង់​ឡើងមក​រាជធានី​ភ្នំពេញ​ក៏​អាច​ប្រើប្រាស់​រថភ្លើង​នេះ​បានដែរ​។

​ជាមួយនឹង​ការដាក់​ដំណើរការ​រថភ្លើង​ដឹក​អ្នកដំណើរ​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​នេះ​នឹង​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​រយៈពេល​៣​ខែ ដោយ​ឥតគិតថ្លៃ​។​​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មាន​សុទិដ្ឋិនិយម​ថា ជាមួយនឹង​ការដឹកជញ្ជូន​ថ្មី​តាម​ផ្លូវដែក ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ជួយ​សម្រួល​ដល់​អ្នកដំណើ​រ​ទៅ​ព្រលានយន្តហោះ មិនមាន​ការព្រួយបារម្ភ​ពី​បញ្ហា​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​៕S/

​រថភ្លើង​សាកល្បង​បើក​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដឹក​អ្នកដំណើរ​មុន​បុណ្យចូលឆ្នាំ​