រថយន្ដ​កាមរី​បា​ឡែ​ន​បើក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ បែក​កង់​ខាងឆ្វេង​ទៅមុខ​លែងរួច​

640
ចែករម្លែក

ដោយ:ម៉ា​រ៉ា​/ភ្នំពេញ ​៖ រថយន្ដ​កាមរី​បា​ឡែ​ន​មួយគ្រឿង​ជិះ​គ្នា​៥​នាក់ ​បើក​មិន​ប្រយ័ត្ន​ក៏​រ៉េ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​មួយ​កង់។ ចំណែក​រថយន្ដ​បែក​កង់​ខាងឆ្វេង​បើក​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ​បង្ករ​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩និង​៣០ នាទី​យប់ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​និង​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន​ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-1843 បានធ្វើ​ដំណើរ​ទិសដៅ​ពី​ត្បូ​រម​កជើង​នឹងមាន​គ្នា​រួម​ដំណើរ​ដោយ​មនុស្ស​៥​នាក់ ប្រុស​៣ ស្រី​២ ពេលមកដល់​និង​ចំណុច​កើត​ហេតុ​បើក​មិន​ប្រយ័ត្ន​ ក៏បាន​រ៉េ​ចង្កូត​ទៅបុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​មួយ​កង់ ចំណែកឯ​រថយន្ដ​បង្ក​រង​កា​ខូចខាត​ផ្នែក​កង់​ខាងឆ្វេង​ បណ្ដាល​ឲ្យ​ដាច់​ការ​ឡេ​របើក​ទៅមុខ​លែងរួច ចំពោះ​អ្នករួមដំណើរ​និង​កៃ​កុង​រថយន្ដ​បាន​គេចខ្លួនបាត់ ។​

ក្រោយពេល​កើត​សមត្ថកិច្ច​មូលដ្ឋាន ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​កន្លែង​ហេតុ​បាន ​វាស់វែង​ស្ទួ​ច​​រថយន្ត​បង្ករ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវ​ច្បាប់​៕​B/