រថយន្តថៃបុកម៉ូតូខ្មែរទាំងកំរោលបណ្តាលឲ្យស្លាប់មនុស្ស២នាក់

77
ចែករម្លែក

ដោយ:ភ្នំខៀវ/ប៉ៃលិន ៖ រថយន្តដឹកទំនិញរបស់ជនជាតិថៃបើកបរលឿនបុកម៉ូតូខ្មែរពេញទំហឹងបណ្តាលឲ្យស្លាប់២នាក់ ម្នាក់ជានគរបាល និងម្នាក់ទៀតជាប្រពលរដ្ឋ។

សមត្ថកិច្ចនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ត្រង់ចំណុចផ្លូវបំបែកភ្នំកុយ ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។

សមត្ថកិច្ចបានប្រាប់បន្តថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ខាងលើនេះបានកើតឡើងបណ្តាលមកពីម្ចាស់រថយន្តដឹកទំនិញជនជាតិថៃបើកបរលឿនហួសល្បឿនកំណត់ទើបមិនអាចគ្រប់គ្រងរថយន្តបានក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលកំពុងធ្វើដំណើរ លើដងផ្លូវនៅក្បែរនោះតែម្តង។

ជនរងគ្រោះ ទាំង ពីរមានឈ្មោះ បារាំង ភេទប្រុស មុខរបរកសិករជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន ១C-២៤២០ និងម្មាក់ទៀតឈ្មោះ អ៉ឹម ណែម ភេទប្រុស អាយុ៥៣ឆ្នាំ បុខរបរ នគរបាលខេត្តប៉ៃលិនជាអ្នករួមដំណើរជាមួយ។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកឯជនបង្កឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិថៃ បើកបររថយន្តម៉ាក ISUZU ពាក់ស្លាកលេខ THAILAND ៩១-០៦៤២ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយវត្ថុតាងរថយន្តកំពុងរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្តប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕/B