រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់២នាក់

84
ចែករម្លែក
រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់២នាក់

ដោយៈរិទ្ធិសែន/ពោធិសាត់មនុស្សពីរនាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយនឹងម៉ូតូនៅវេលាម៉ោង៨យប់ថ្ងៃទី១១មេសានៅលើកំណាត់ផ្លូវក្រាលក្រួសក្រហមក្នុងភូមិកំរ៉ែងឃុំស្វាយសស្រុកក្រគរ។

នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះជិះម៉ូតូឈ្មោះភីសុភ័សភេទប្រុសអាយុ ៣៣ឆ្នាំជាអ្នកបើកម៉ូតូនិងឈ្មោះ ស៊ិងចាន់សារ៉ុន អាយុ៤៨ឆ្នាំជាអ្នករួមដំណើរ។ទាំង២នាក់ស្លាប់នៅកន្លែង។អ្នកទាំងពីររស់នៅក្នុងភូមិឃុំស្រុកកើតហេតុជាមួយគ្នា ។

ប្រភពបន្តថាមុនពេលកើតហេតុមានរថយន្តមួយពណ៌ខៀវគ្មានស្លាកលេខបើកក្នុងទិសដៅពីត្បូងទៅជើង។លុះមកដល់កន្លែងកើតហេតុបានបុកនឹងម៉ូតូក្នុងទិសដៅច្រាស់គ្នាបណ្ដាលឱ្យខាងម៉ូតូស្លាប់ ២នាក់ភ្លាមៗនៅកន្លែង។ដោយឡែករថយន្តបង្កបានបើករត់ខណៈប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាដេញតាមត្រូវម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តលើដងផ្លូវ ។

សមត្ថកិច្ចបានឆែកឆេរនៅលើរថយន្តបង្ករកឃើញកាតសម្គាល់ការងារនៅក្នុងរថយន្តឈ្មោះសៅ វឿនភេទប្រុសអាយុ ៥៦ឆ្នាំមានទីលំនៅខេត្តកំពង់ឆ្នាំង ៕សរន