រថយន្តបុក​ម៉ូតូ​បណ្តាលឲ្យ​បាត់បង់​ជីវិត​ពីរ​នាក់​របួសធ្ងន់​ម្នា​ក់នៅ​ខេត្ត​កែប​

941
ចែករម្លែក

ដោយ : បូកគោ​ / កែប ៖ រ​យន្ត​ដឹកទំនិញ​មួយគ្រឿង​បាន​បុក​ម៉ូត​តូ​បណ្តាល ឲ្យ​បុរស​ពីរ​នាក់​បាត់​បង់ជីវិត ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់ កាលពី​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ក្នុងភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​។​

​មន្ត្រីនគរបាល​ចរាច​រ​នៃ​ស្ន​ងារ​ដ្ឋា​ន​ខេត្ត​កែប​បាន​ប្រាប់​ឲ្យដឹងថា ​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត គឺ​១. ឈ្មោះ​សាយ សារុន អាយុ ៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​​, ២. ឈ្មោះ​រឿន សុភ​ក្ត្រ អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប​។ ចំណែក​បុរស​ដែល​រងរបួស​ធ្ងន់​ឈ្មោះ​ឆឹ ង អឿន អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

សមត្ថកិច្ច​បាន​រៀបរាប់ថា​មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​ដោយ​បុរស​បីនាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ត្រង់ចំណុច​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ស្រាប់តែ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បើក​មកពី​ទិស​ខាងលិច​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​រេ​ចង្កូត​បុក​ម៉ូតូ​ពេញទំហឹង​។ ជាមួយ​ស្ថានភាព​បែប​នោះ អ្នកបើកបរ​ក៏បាន​រត់គេច​បាត់​ដោយ​បន្សល់​រថយន្ត​បង្ក​ទុក​នៅក្បែរ​កន្លែងកើតហេតុ​។ ប្រភព​ដដែល​បាន​បន្តថា​នៅពេល​អ្នកជិតខាង​ចូលទៅ​ជួយ ស្រាប់តែ​ឃើញ​បុរស​ពីរ​នាក់​បាត់បង់​ជីវិត​ភ្លាមៗ​។ ដោយឡែក​ម្នាក់ទៀត​រង​របួសធ្ងន់​ក៏​ប្រញាប់ប្រញាល់​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​កែប​តែម្តង​៕​B