រថយន្តមីនីXAបើកលឿនវ៉ាជែង គៀររថយន្តបែនដឹកដីបណ្ដាលអោ យក្រឡាប់ខ្លួនឯង

257
ចែករម្លែក

ដោយ:ចាន់តូ/ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តម៉ាកមីនីXA ក្នុង​ល្បឿនយ៉ាងលឿនវ៉ាជែងគៀរថយន្តបែនដឹកដី បណ្ដាលឲ្យ​ក្រឡាប់រងការខូចខាត​យ៉ាងដំណំ។ កាលវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី២៥ខែវិច្ឆិការឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តមួយគ្រឿងម៉ាកមីនីXAពណ៌ ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2Y-4710 ធ្វើ​ដំណើរ​​ទិសដៅពីលិចទៅកើត ចំណែករថយន្តបែនដឹកដីម៉ាកហុីយ៉ាន់ដាយ ពណ៌​ក្រហម ពាក់ស្លាកលេខភ្នំពេញ3E-9345 បើកស្របគ្នាបណ្ដាលឲ្យ​ក្រឡាប់​ផ្ងារ​ជើងខ្លួនឯងន រថយន្តរងការខូចខាតយ៉ាងដំណំនឹងបណ្ដាលឲ្យ​ក្មេងស្រី​ម្នាក់​របួស​ស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោបានចុះមកវាស់វែង នឹងឲ្យ​ភាគី​ទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ព៊