រថយន្តអាល់ហ្វា ១គ្រឿងកករឡាប់ ផ្ងាជើង នៅស្រុលព្រៃនប់

111
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ រថយន្ត១គ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 2A-8101 បានក្រឡាប់ផ្ងាជើងធ្លាក់ចេញពីផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៧-១៦៨ ក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ពេលបើកបរមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។

សមត្ថកិច្ចប្រាប់ថា អ្នកបើកបររថយន្តឈ្មោះ មាស សុវណ្ណ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិរដេសឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្តនេះមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕/B