រថយន្ត​ក្រឡុក​ស៊ីម៉ង​តិ៍បុក​ម៉ូតូ​បណ្តាលឱ្យ​យុវជន​ម្នាក់​បាត់បង់​ជីវិត​

608
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ដោយ​រថយន្តបុក​ម៉ូតូ​ពេល​កំពុងធ្វើដំណើរ​ញ្ច្រា​សទិស​គ្នា​ កាលពី​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨​។ ករណីនេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​។​

មន្ត្រីនគរបាល​ចរាច​រណ៍​នៃ​អធិការដ្ឋាន​ស្រុក​ទឹកឈូ​បាន​ប្រាប់​ឱ្យដឹងថា​ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​ឈ្មោះ​ស៊ាន វុន អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​។ ប្រភព​ដដែល​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល​ថ្ងៃទី​២៣ ខែធ្នូ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៣៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​ដោយ​រថយន្ត​ក្រឡុក​ស៊ី​ម៉​ងិ៍​ត​មួយគ្រឿង​បាន​បុក​ម៉ូតូ​កំពុងធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​នៅនឹងកន្លែង​។

មុនពេល​គ្រោះថ្នាក់​កើតឡើង​គេ​ឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ង​តិ៍​មួយគ្រឿង​បើក​មកពី​ទិស​ខាង​ពី​លិច​ដោយ​ល្បឿន​យ៉ាង​លឿន​។ លុះដល់​កន្លែងកើតហេតុ​រថយន្ត​នោះ​ក៏​បុក​ម៉ូតូ​មួយគ្រឿង​កំពុង​មកពី​មុខ​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​តែម្តង​។ មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា​ក្នុងស្ថានភាព​បែបនេះ រថយន្ត​មិន​បញ្ឈប់​ទេ គឺ​បាន​បង្កើនល្បឿន​បើក​គេច​បាត់​ដោយ​ន្ស​ល់​ទុក​សព​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​ យ៉ាង​អាណោច​អាធ័ម​បំផុត​៕​B/