រថយន្ត​ដឹក​ដី​ពន្លះ​រថយន្ត​កាមរី ហើម​ពេញទំហឹង​រងរបួស​ធ្ងន់​ម្នាក់

356
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​បុក​និង​រថយន្ត​កាមរី​ហើម​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កេី​ត​ឡេី​ង​កាលពី វេលា​ម៉ោង ១២​និង​១០​នាទី យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័​ត៌មានបាន​ឲ្យ​ដឹងថា មុនពេល​កេី​ត​ហេតុ គេ​បាន​ឃេី​ញ​រថយន្ត​កាមរី ហើម ពណ៍​ទឹកប៊ិច ពាក់​ស្លាក លេខ ភ្នំពេញ 2N-1697 បេី​ក​តែម្នាក់ឯង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​លិចទៅ​កេី​តរៀប​និង​បត់​ចូលទៅក្នុង លំនៅដ្ឋាន សំណង់​វាល​ស្បូវ។ ខ​ណៈ​ពេលនោះ​ក៏មាន រថយន្ត​ដឹក​ដី​ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3E-1497 បេី​ក​ស្រប​ទិស​គ្នា​បាន​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នក​បេី​ក បររថ​យន្ត​កាមរី​ហើម​កៀប​ជាប់​ក្នុង​រថយន្ត រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ។ ចំណែក​តៃកុង​ឡាន​ដឹក​ដី​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​

​ក្រោយ​កេី​ត​ហេតុ​សមត្ថកិច្ច បាន​ចុះ​មកដល់​ចំណុច​កេី​ត​ហេតុ ក៏បាន​វាស់វែង​ស្ទូច​យក​រថយន្ត​ទាំងពីរ ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕B/