រថយន្ត​ធំ​ដឹក​ថ្ម​ក្រួស​ដាច់​ហ្វ្រាំង​ពេល​ចុះ​ចំណោត​បុក​រះ​រថយន្ត​តូច​៣​គ្រឿង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

513
ចែករម្លែក
  • 77
    Shares

ដោ​យះ​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​ធំ​ដឹក​ថ្ម​ក្រួស​១​គ្រឿង​បាន​ដាច់​ហ្វ្រាំង​ចុះ​ពី​ចំណោត​ក្រុងព្រះសីហនុ​បាន​បុក​រះ​រថយន្ត​ច្រើន​គ្រឿង​ទៀត​ដែល​កំពុង​ធ្វើចរាចរ​ស្របគ្នា​លើ​ដងផ្លូវ​កំពង់ផែ​ស្វ​យ័​ក្រុងព្រះសីហនុ​។​រថយន្ត​នោះ​បន្ត​របុក​ចូល​ក្នុងផ្ទះ​លក់​ចាប់ហួយ​មួយកន្លែង​នៅ​ផ្លូវបំបែក​រ៉ា​បង្ក​ជា​គ្រោះ​អគ្គិភ័យ​នៅ​កន្លែងកើតហេតុ​និង​បណ្តាលឱ្យ​ស្ត្រី ម្នាក់​បាន​ស្លាប់​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង នៅលើ​ដង​វិថី​ផែ ត្រង់ចំណុច​កែង​រ៉ា​រថភ្លើង ក្នុងភូមិ​៣​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​មន្ត្រី​ប៉ូលីស​ចរាចរ ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា គ្រោះថ្នាក់​ចរាចរ​នេះ បង្ក​ជា​គ្រោះ​អគ្គិភ័យ​ផង សម្លាប់​មនុស្ស​ម្នាក់​ជា​ស្ត្រី អ្នកទិញ ម្ហូបអាហារ​ក្នុងផ្ទះ​លក់​ចាប់ហួយ​នោះ​ផង​និង​ក៏មាន​អ្នករងរបួស​ធ្ងន់​ស្រាល​ដែរ ។​

​សាក្សី​បានឱ្យដឹងថា​មិនកើត​ហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ថ្ម​ក្រួស​ធំ​មួយ​បាន​បោះពួយ​ចុះ​ចំណោត​មក​យ៉ាង​លឿន​ទំនងជា​គ្មាន​ការជាន់​ហ្វ្រាំង​អ្វី​បន្តិច​សោះ​ឡើ​យ។​ពេល​ចុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​រថយន្ត​តូច​ប្រភេទ​សាំង​យ៉ុង​១​គ្រឿង​និង​បន្ត​របុក​រថយន្ត​តូចៗ​២​គ្រឿង​ទៀត​សរុប​មាន​រហូតដល់​៣​គ្រឿង​រួច​ក៏​បុក​ចូលក្នុង​ផ្ទះ​លក់​ចាប់ហួយ​ហើយ​ក្រឡាប់​ផ្ទុះ​កើតចេញ​ជា​អណ្តាតភ្លើង​ក្លាយជា​គ្រោះ​អគ្គិភ័យ​ឈានដល់​កិន​សម្លាប់​ស្ត្រី​ម្នាក់​ដែល​ឈរ​ទិញ​ឥ​វ៉ាន់​ក្នុងផ្ទះ​លក់​ចាប់ហួយ នោះ​ដោយ​មិនដឹង​ខ្លួន​ទៀតផង​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គីភ័យ​នោះ​មិនអាច​ឆេះ​រាលដាល​បានទេ​ដោយសារ​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​សង្គ្រោះ​អគ្គីភ័យ​និង​ស្ថាប​ន័​ពាក់ព័ន្ធ​ទាន់ពេលវេលា​។​ដោយ​គ្រាន់តែ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​មធ្យោបាយ​និង​មាន​មនុស្ស​ម្នាក់​ស្លាប់​(​ស្ត្រី​) និង​បុរស​តៃកុង​បើកបរ រថយន្ត​បង្កហេតុ ម្នាក់ទៀត​របួសធ្ងន់​។​

​មន្ត្រី​អាជ្ញាធរ​ដដែល​បាន​បន្ត​រថា ភ្លាមៗ​អត្តសញ្ញាណ​អ្នកស្លាប់​និង​របួស​នៅ​មិ​ទាន់​ដឹង​នៅឡើយ ។​រីឯ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ក្នុងការ​សម្រួល​ចរាចរ​នៅ​ទីតាំង​កើតហេតុ​និង​ខិតខំ​ប្រមូល​វត្ថុតាង​យកទៅ​រក្សាទុក ផងដែរ​៕S/​