រថយន្ត​បា​លែ​ន​បុក​គោយន្ត​ដឹកឈើ​ពីក្រោយ បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​៥​នាក់​

121
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ចំនួន​៣​នាក់​បាន​រងរបួស​ធ្ងន់ និង​២​នាក់​រងរបួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ម៉ាក​តូយ៉ូតា​បា​ឡែ​ន​និង​គោយន្ត​កន្ត្រៃ​ដឹកឈើ​។ ក្រោយពី​កើតហេតុ​ អ្នកបើក​គោយន្ត​កន្ត្រៃបាន​រត់​គេចខ្លួនបាត់​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦៨ ក្នុងភូមិ​ខ្វែក ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្រីស្នំ បាន​និយាយថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បង្កឡើង​ដោយ​រថយន្ត​ម៉ាក​តូយ៉ូតា​បា​ឡែ​ន​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០២ ពាក់​ផ្លាកលេខ រដ្ឋ ៥៧. ២-០២៩៥ បើកបរ​ដោយ​ឈ្មោះ សុខ គង់​
​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត នៅ​ភូមិ​តាភុល សង្កាត់​ស្វា​ដង្គំ ក្រុង​សៀមរាប ដោយមាន​អ្នករួមដំណើរ​ចំនួន​៤​នាក់​។​ចំណែក​អ្នកបើក​គោយន្ត​កន្ត្រៃ ម៉ាក​. KUBOTA ពណ៌​ក្រហម មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ សមត្ថកិច្ច​បាន​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត និង​គោ​យ​ន្ក​កន្ត្រៃ បាន​បើកបរ​ស្រប​ទិស​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​រថយន្ត​ទៅបុក​គោ​យ​ន្តកន្ត្រៃ​ដឹកឈើពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលឲ្យ​អ្នករួមដំណើរ​ក្នុង​រថយន្ត​បាន​រងរបួស​ធ្ងន់​ចំនួន​៣​នាក់​។ ក្រោយពី​កើតហេតុ​អ្នកបើក​គោយន្ត​កន្ត្រៃបាត់​រត់​គេចខ្លួនបាត់​។​

​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ដែល​បាន​របួសធ្ងន់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។ ជនរងគ្រោះ​ទាំងអស់ គឺមាន​ទី​១-​ឈ្មោះ ធិ​ប ស្រី​ពៅ អាយុ​២0​ឆ្នាំ មុខរបរ សិស្ស ,​ទី​២ -​ឈ្មោះ ធិ​ប រស្មី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរមេផ្ទះ , ទី​៣ ឈ្មោះ ស៊ិន ដេវីដ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​​រត់​តុ​ , អ្នក​ទាំង​៣​រស់ នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប ,​ទី​៤ ឈ្មោះ សោម សា​រ៉ាវុធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ដឹក​អ្នកដំណើរ នៅ​ភូមិ​សាលា​កម្រើក សង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប​៕ ល​/Ha