រថយន្ត​បែន​ដឹក​ដី​បុក​រះ​រថយន្ត​១​គ្រឿង​និង​ម៉ូតូ​៣​គ្រឿង​នៅ​ខណ្ឌ​ព្រែក​ព្នៅ​

663
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​បែន​ដឹក​ដី​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​បុក​រះ​រថយន្ត​១​គ្រឿង​និង​ម៉ូតូ​៣​គ្រឿង​រង​ការខូចខាត​មនុស្ស​រង​របួសស្រាល​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​គល់ស្ពាន​ព្រែក​ព្នៅ​លើ​មហាវិថី​ឈ្នះៗ​ភូមិ​ផ្សារ​លិច​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ។

​រថយន្ត​បង្ក ម៉ាក HINO ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3D-3323 ធ្វើដំណើរ​លើ​មហាវិថី​ឈ្នះៗ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ ចំណែក​អ្នកបើកបរ​ឈ្មោះ អ៊ុយ ញ៉ា​ញ់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​អណ្តូង​ព្រៃ​ឃុំ​រលាំងចក​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​(​ឃាត់ខ្លួន​)​។​លុះ​មកដល់​កន្លែងកើតហេតុ​បាន​រ៉េ​ចង្កូត​បុក​ខឿន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​បាក់​បង្គោល​ភ្លើង​និង​ហាង​កាហ្វេ​ហើយ​បន្ត​បុក​រះ​ម៉ូតូ​៣​គ្រឿង និង​រថយន្ត​១​គ្រឿង​។

​ម៉ូតូ​ទី​១ ម៉ាក NEX ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1HM-3090(​ឈប់​ស្ងៀម​)​ម្ចាស់​ឈ្មោះ ឈិ​ត កញ្ញា ភេទ​ស្រី អាយុ ២១​ឆ្នាំ ស្នាក់នៅ​ភូមិ​ឡរ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​ម៉ូតូ​ទី​២ ម៉ាក BEAT ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1GR-6090(​ឈប់​ស្ងៀម​)​ម្ចាស់​ឈ្មោះ ពៅ សុធា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។​

​ម៉ូតូ​ទី​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-6071(​ឈប់​ស្ងៀម​)​មាន​ម្ចាស់​ឈ្មោះ ពេ​ជ រ៉ា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​
ចំណែក​រថយន្ត​មួយគ្រឿង​ម៉ាក CAMRY ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-6488(​ឈប់​ស្ងៀម​)​ម្ចាស់​ឈ្មោះ សារូ ផា​រ័ត្ន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​ស្នាក់នៅ​ភូមិ​ទឹកល្អក់​១​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ក្នុងករណីនេះ​បណ្តាលឱ្យ​ម៉ូតូ​ខូចខាត​ធ្ងន់​៣​គ្រឿង​រថយន្ត​ខូចខាត​ធ្ងន់​១​គ្រឿង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ១​ដើម និង​បាក់​បង្កាន់ដៃ​ហាង​កាហ្វេ​មួយចំនួន ។​ក្រោយ​កើត​ក្នុងករណីនេះ​រថយន្ត​និង​ម៉ូតូ​ទាំងអស់ ប្រគល់ជូន​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕S/​