រថយន្ត​បែន​ថយ​ចាក់ដី​បុក​ចូល​ផ្ទះ​រលំ​សង្កត់​លើ​ក្មេង​ម្នាក់​ស្លាប់​និង​ខូចខាត​ទ្រព្យសម្បត្តិ​

540
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៩​លើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ក្នុងភូមិ​បត់​សាលាឃុំ​ឈើទាល​ស្រុក​បាណន់​ខេត្តបាត់ដំបង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ដឹក​ដី​បាន​ថយក្រោយ​ចាក់ដី​ហើយ​ជ្រុល​ទៅបុក​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​បណ្តាលឱ្យរ​លំបាក់​សង្កត់​លើ​ក្មេងប្រុស​ម្នាក់​ស្លាប់​។​

លោក​វរសេនីយ៍ទោ​រឿ​ម​រាំង​អធិការរង​នគរបាល​ស្រុក​បាណន់​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​បានឱ្យដឹងថា​ក្មេងប្រុស​ដែល​ស្លាប់​មានឈ្មោះ​ម៉ៅ​សុខ​ឌី​ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ម្ចាស់ផ្ទះ​ត្រូវជា​ក្មួយ​។​ខូចខាត​ផ្ទះ​១​ខ្នង​បណ្តោយ​១៤​ម៉ែត្រ​គុណ​គុណ​៩​ម៉ែត្រ ខូចខាត​ទាំងស្រុង​ជា​របស់​ម្ចាស់ផ្ទះ​ឈ្មោះ ហឿ​ត​ផាត់​មុន្នី​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បាន​ឈ្មោះ​អៀម​វាសនា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ឃុំ​អន្លង់​រុន​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​បើកបរ​រថយន្ត​ម៉ាក​នី​សាន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A4638​។​ចំណែក​អ្នកបើកបរ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខេត្ត​បាន​នាំខ្លួន​ព្រមទាំង​រថយន្ត​បង្ក​ទៅ​ការិយាល័យ​ចរាច​រាណ៍​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/