រាជរដ្ឋាភិបាលប្រកាសឲ្យបិទ កាស៊ីណូនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ មេសា

210
ចែករម្លែក

ដោយៈតារារិទ្ធ/ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឲ្យបិទកាស៊ីណូ នៅទូទាំង ប្រទេសចាប់ពីថ្ងៃទី១ ខែមេសានេះតទៅ ។

សម្តេចបានថ្លែងឲ្យដឹងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី ៣០ ខែមីនា នៅរដ្ឋសភាជាតិ ។

សម្តេចតេជោហ៊ុនសែនបានប្រកាសឲ្យបិទកាស៊ីណូទាំងអស់នៅថ្ងៃទី១ ខែមេសា ២០២០ រហូតទៅ ។

សម្តេចបានលើកឡើងថា ហេតុអីចាំដល់ថ្ងៃទី ១ ខែមេសាទើបបិទ គឺដើម្បីទុកពេល ឲ្យមានការដោះស្រាយរវាងម្ចាស់កាស៊ីណូជាមួយនឹងកម្មកររបស់ពួកគេ ។

ពាក់ព័ន្ធបញ្ហានេះ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបន្តធ្វើការងារនេះជាមួយ​ម្ចាស់កាស៊ីណូទាំងអស់ ។ អាចត្រូវរួចពីកាតព្វកិច្ចបង់ចំណូលក្នុងរយៈពេលបិទ ។

សម្តេចក៏បានជូនដំណឹងទៅម្ចាស់កាស៊ីណូទាំងអស់ថា ការបិទអាជីវកម្មនេះគ្រាន់តែ​ជាការបិទបណ្ដោះអាសន្នទេ ពេលវេលាណាមួយធូរស្រាលនឹងត្រឡប់មក​ធ្វើអាជីវកម្មវិញ៕/B/Ha