រាន​, រៀន​, រៀង​, លម្ហើយ​, លម្ហ​, លម្អៀង​, ផ្អៀង​, វង់​, វង្ស​

350
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​រាន ( ន​. ) គ្រែ​វាល​ឬ​មាន​ដំបូល មាន​សសរ​ដាំ​ក្នុង​ដី សម្រាប់​អង្គុយ​លំហើយ​ឬ​សម្រាប់​ដាក់ អីវ៉ាន់​លក់​ជាដើម ។ រានភ្លើង រាន​វាល​ខ្ពស់​ដាក់​ពំនូកដី​ពីលើ សម្រាប់​បង្កាត់ភ្លើង​ឲ្យ​ឆេះ​សន្ធោ យក​ពន្លឺ​ក្នុង​វេលាយប់ ។ រានមាន់ រាន​ធ្វើ​ឲ្យ​មាននៅ ។ រានហាល​រាន​វាល​ជាប់​នឹង​ផ្ទះ​សម្រាប់ ហាល​អ្វីៗ ។ លក់​រាន ដាក់​អីវ៉ាន់​លើរាន​លក់ ។​ល​។ ( កិ​. )​កាប់​គាស់​រម្លើង​ទី​ដី​, ព្រៃ ឲ្យ​កើត​បាន ជា​ស្រែ​, ចម្ការ​, ភូមិលំនៅ : រានស្រែ​, រានចម្ការ​, រានភូមិ ។ ជម្នះ​ចូល​ឲ្យ​បាន​ជឿន​ទៅមុខ : រានទី (​ជម្នះ​ចូល​យក​ទី​) ។ រវះរវាម​; មិន​រើសអើង : មនុស្ស​រានចំណី​, គោ​រាន​ស្មៅ ។ រានទន្ទ្រាន ទន្ទ្រាន​ចូល​ឥត​ញញើត ។​

​រៀន ( កិ​. ) សិក្សា​, ខំ​សង្កេត​ឲ្យ​ចេះ​, ទទួលយក​ចំណេះ​; ហាត់​, ហ្វឹក : រៀនអក្សរ​, រៀនចំណេះ​, រៀនធ្វើការ ។ រៀនសូត្រ ឬ សូត្ររៀន រៀន​ដោយ​ទន្ទេញ​, ដោយ​ស្វាធ្យាយ ឲ្យ​ចងចាំ ។​ល​។

​រៀង ( កិ​. ឬ កិ​. វិ​. ) ដាក់​តាម​លំដាប់​; ធ្វើ​ឲ្យ​ត្រូវ​លំដាប់​, ឲ្យ​ត្រូវ​របៀប​, ឲ្យ​ត្រូវ​ជួរ​, ឲ្យ​ជា​ជួរ : រៀងលេខ​, ដាក់​រៀង​គ្នា​, ឈរ​រៀង​គ្នា​, ដើមឈើ​ដុះ​រៀង​គ្នា ។ ប្រែ​រៀង​សេចក្ដី ប្រែ​ពី​ភាសា​មួយ​មក ជា​ភាសា​ដទៃ​រៀង​សេចក្ដី​មិន​ឲ្យ​លើស​មិន​ឲ្យ​ខ្វះ ។ ដែល​តៗ​គ្នា​តាម​លំដាប់​; ដរាប : រៀង​តាមផ្លូវ​; តែងមាន​រៀងមក ។ រាល់​, សព្វ​, គ្រប់ : រៀងខ្លួន រាល់ខ្លួន​, សព្វ​ខ្លួន ។ រៀងរាល់ថ្ងៃ រាល់​ថ្ងៃជា​ដរាប ។ រៀងរាប រៀង​ដរាប ។ រៀងរាយ រាយ​តាម​លំដាប់ ។ គុ​. លេខ​រៀង លេខ​ដែល​រៀង​តាម​លំដាប់ ។​ល​។

​លម្ហើយ ( កិ​. ) ធ្វើ​ឲ្យ​ល្ហើយ​, ហាលខ្យល់​ឲ្យ​ល្ហើយ : ឈរ​លម្ហើយ​ខ្លួន ។ ព​. ប្រ​. ឈប់​អំពី​កិច្ចការ សម្រាក​ខ្លួន​មានកំណត់​កាល​វេលា : ឈប់​លម្ហើយ​ខ្លួន ។ ន​. រដូវ​ដែល​ធ្លាក់​ខ្យល់​ពី​ទិសឧត្តរ​បក់​មក : រដូវ​លំហើយ​, លំហើយ (​សរទរដូវ​) ។ សរ​. ជា រម្ហើយ ឬ រំហើយ លំហើយ​ក៏មាន ។​

​លម្ហ ( ន​. ) ទី​ដែល​វាល​ល្ហ : លម្ហ​សមុទ្រ ។ ឋាន​ក្រោម​ជើង​ហោជាង​នៃ​ប្រាសាទ ឬ​វិហារ​មុខដាច់ ដែល​មើល​ពី​ដី​ទៅ​ឃើញ​ល្ហ ព្រោះ​មិនមាន​ដំបូល​បាំងសាច : លំហ​នាងច្រាល គឺ​លំហ​និង នាងច្រាល (​ម​. ព​. នាងច្រាល ផង​) សរសេរ​ជា រម្ហ ឬ រំហ ក៏មាន លំហ ។​

​លម្អៀង ( កិ​. ) ធ្វើ​ឲ្យ​ល្អៀង​, ឲ្យ​ផ្អៀង​ទៅរក​ម្ខាង​ជាង​ម្ខាង (​ចំពោះតែ​ផ្លូវចិត្ត​) : លម្អៀងចិត្ត​, លំអៀងសេចក្ដី​; ចៅក្រម​កាត់ក្ដី​លំអៀង ។

​ផ្អៀង ( កិ​. ) បន្ទាប​ម្ខាង​ឲ្យ​ទាប​ល្អៀង​ជាង​ម្ខាង : ផ្អៀង​ត្រចៀក​ស្ដាប់​, ផ្អៀងក្អម ។ គុ​. ឬ កិ​. វិ​. ដែល​ល្អៀង​ទាប​ជាង​ម្ខាង : ក្អម​ផ្អៀង​; ដាក់​ផ្អៀង ។ ដេក​ផ្អៀង ដេក​ដាក់​ចំហៀង​ខ្លួន​ខាងស្ដាំ​លើ ខាងឆ្វេង​ឬ​ខាងឆ្វេង​លើ​ខាងស្ដាំ (​ម​. ព​. ផ្អង ផង​) ។

​វង់ ( កិ​. ) ធ្វើ​ឲ្យ​ជា​រង្វង់​, ធ្វើ​ឲ្យ​មាន​មណ្ឌល​មូល​, គួ​សវាស​ឲ្យ​មូល : វង់ភ្នែកក្ងោក វង់​ឲ្យ​មាន សណ្ឋាន​មូល​ប៉ុន​ភ្នែក​ក្ងោក ។ វង់វៀន វង់​បង្វៀន​, វង់​ឲ្យ​មាន​សណ្ឋាន​ក្រវៀន​, វង់​ឲ្យ​មាន​ហៀន ។ ឈរ​វង់ ឈរ​ព័ទ្ធ ជា​មណ្ឌល​មូល​, ឈរ​ដំកង់ ។​ល​។ ( ន​. ) មណ្ឌល​មូល​, ទី​មាន​មណ្ឌល​មូល​, អ្វីៗ​ដែលមាន​មណ្ឌល​មូល​; ក្រុមមនុស្ស​ដែល​ប្រជុំគ្នា​ជា​មណ្ឌល​មូល​; ប្រជុំ​កិច្ចការ​; ក្រុម​ភ្លេង​, ក្រុម​ល្បែង ជាដើម : វង់ខែ មណ្ឌល ព្រះចន្ទ្រ ។ វង់ចិញ្ចៀន មណ្ឌល​ចិញ្ចៀន ។ វង់មុខ ទម្រង់​មុខ ។ ចិញ្ចៀន​មួយ​វង់ ចិញ្ចៀន​មួយ ។​

​វង្ស ( ន​. ) ពូជ​, ជំបួរ​, ជួរ​, ក្រសែ​, របា​, ត្រកូល​, តំណ​ត្រកូល​; ជាតិ ។ បុព្វបុរស​របស់​ត្រកូល​, វង្សចរិត ប្រវត្តិ​, លំ​អាន របស់​ពូជពង្ស​; ពង្សាវតារ​ជាតិ ។ អ្នក​ដែល​ត្រូវ​ស៊ី​ទ្រព្យសម្បាច់​របស់​ត្រកូល ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា