រុស្ស៊ី​ជំរុញ​ឱ្យ​អាមេរិក​ឱ្យ​បោះបង់ចោល​ផែនការ​ដាក់អាវុធ​នៅក្នុង​ទី​លំហ​អវកាស​

589
ចែករម្លែក
  • 313
    Shares

​ក្រសួងការបរទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​មករា​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​បោះបង់​ចោល​ផែនការ​ដាក់អាវុធ​នៅក្នុង​ទី​លំហ​អវកាស​និង​ជំរុញ​ការទប់ស្កាត់​​ការប្រណាំង​សព្វាវុធ​ជាថ្មី​។​

​ក្រសួងការបរទេស​រុស្ស៊ី​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​អំពាវនាវ​ជាថ្មី​ដល់​រដ្ឋាភិបាល​វ៉ាស៊ីនតោន​ដើម្បី​បង្ហាញ​នូវ​ការប្រុងប្រយ័ត្ន​និង​បោះបង់​ចោលការ​​ប្រថុយប្រថាន​ដែល​មិន​ទទួលខុសត្រូវ​បែបនេះ​ដែល​នឹងមាន​ផលវិបាក​អវិជ្ជមាន​យ៉ាងខ្លាំង​ចំពោះ​សហគមន៍​អន្ដរជាតិ​ទាំងមូល​និង​ចំពោះ​សហរដ្ឋអាមេរិក​ផ្ទាល់​” ។​

​ក្រសួង​នេះ​បាន​និយាយ​អំពី​បញ្ហា​ថ្មី​នៃ​ការត្រួត​ពិនិត្យមើល​មី​ស៊ី​ល​អាមេរិក​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៧​ខែមករា ដោយ​សង្កត់ធ្ងន់​ទៅលើ​ការបង្កើត​ក្រុម​ការពារ​​មី​ស៊ី​ល​ដែលមាន​មូលដ្ឋាន​នៅ​ទី​អវកាស ដោយ​រួមទាំង​មធ្យោបាយ​ចាប់​កម្ទេច​មី​ស៊ី​ល​។​

​យោងតាម​ការ​ការចេញ​ផ្សាយ​នេះ ក្រសួងការពារជាតិ​អាមេរិក​ត្រូវបាន​ណែ​នាំឱ្យ​សិក្សា​បច្ចេកវិទ្យា​ដែល​នាំមក​នូវ​ភាពជោគជ័យ​បំផុត វិធាន​ការដែល​ត្រូវការ​ចំ​បាច់ និង ការចំណាយ​ពាក់ព័ន្ធ​និង​តម្រូវការ​របស់​ភាគី​ពាក់ព័ន្ធ​។​

​ក្រសួង​នេះ​បាន​ព្រមាន​ថា​ការអនុវត្ត​ផែនការ​អវកាស​យោធា​របស់​អាមេរិក​នឹង​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បច្ចុប្បន្ន​នៃ​ការធានា​សុវត្ថិភាព​នៃ​សកម្មភាព​អវកាស​ហើយ​បាន​​រំលឹក​ឡើងវិញ​ថា​រាល់​ការប៉ុនប៉ង​ទាំងឡាយ​នៅពេល​មុនៗ​របស់​សហរដ្ឋអាមេរិក​ដើម្បី​ធានាបាន​នូវ​ឧត្ដមភាព​យោធា​នាំឱ្យមាន​ភាព​តានតឹង​កើនឡើង​និង​ការរត់​ប្រណាំង​​គ្រឿង​ស​ញ្វ​វុ​ធ​ជាថ្មី​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា​ប្រទេស​រុស្ស៊ី​ផ្តល់​អាទិភាព​ដល់​ការប្រើប្រាស់​និង​ការស្រាវជ្រាវ​លំហ​អ​វ​អាកាស​ទាំងស្រុង សម្រាប់​គោលបំណង​សន្តិភាព​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែមថា​ប្រទេស​រុស្ស៊ី​មានបំណង​បន្តធ្វើ​ការងារ​យ៉ាងសកម្ម​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ក្រុម​អ្នកជំនាញការ​របស់​អង្គការសហប្រជាជាតិ​លើ​វិធាន​​ការបន្ថែម​ទៀត​ដើម្បី​ទប់ស្កាត់​ការប្រណាំង​សព្វាវុធ​នៅក្នុង​លំហ​អវកាស​៕​ដោយ​៖​សុខា​/sn